
ជារឿងមួយក្ដុកក្ដួលរំជួលចិត្តហួសថ្លែងដែលលោកយាយវ័យ ៧៧ឆ្នាំ និង៦៩ ឆ្នាំបានយួរកាបូបឡើងរថយន្តពេទ្យទៅព្យាបាលជំងឺកូវីដ១៩ ក្រោយធ្វើតេស្ដចេញលទ្ធផលមកវិជ្ជមាននៅព្រឹកថ្ងៃទី២៤ នេះ។
បើតាមលោក អ៊ឹម ជីវ៉ា បានបង្ហោះសារនៅលើហ្វេសប៊ុកឲ្យដឹងថា លោកយាយដែលមានវ័យ៧៧ ឆ្នាំឆ្លងជំងឺកូវីដ១៩ គឺជាភរិយារបស់លោកគ្រូ ស្ដើង ដែលទទួលមរណភាពកាលពីពេលថ្មីនេះដោយសារជំងឺកូវីដ១៩។ ចំណែកលោកយាយវ័យ៦៩ ឆ្នាំគឺ ជាសាច់ញាតិភរិយារបស់លោកគ្រូ ស្ដើង។
ដំណឹងលោកយាយទាំងពីរឆ្លងជំងឺកូវីដ១៩ នេះដែរបានធ្វើឲ្យពុកម៉ែបងប្អូនតកស្លុតយ៉ាងខ្លាំង ដោយម្នាក់ៗបានសម្ដែងអារម្មណ៍អាណិតអាសូរថា៖” ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន គាត់ទាំងពីរមានវ័យចំណាស់ទៅហើយមិនគួរមកឆ្លងជំងឺកូវីដ១៩ទេ អាណិតណាស់លោកអើយសូមជូនពរឲ្យលោកយាយទាំងពីរជាជាសះស្បើយឆាប់ សូមទេវតាម្ចាស់ទឹកម្ចាស់ដីជួយលោកយាយឲ្យគេចផុងពីជំងឺកាចសាហាវនេះផង”៕