លឿនពេកហើយនៅថ្ងៃនេះម្ដាយតារាកំប្លែង ស្រីពីន ត្រូវបានកូវីដ១៩ កាត់ផ្ដាច់សង្ខា​ម្នាក់​ទៀត​ហើយ

1

នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២១ នេះ​ម្ដាយ​បង្កើត​​តារាកំប្លែង​ល្បី​ឈ្មោះ​នៅ​ក្រុម​នាយ ក្រឹម កញ្ញា ស្រីពីន បាន​ទទួល​មរណភាព​ហើយ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដោយ​សារ​ជំងឺកូវីដ​១៩។

ដំណឹង​មរណភាព​របស់​ម្ដាយ​តារាកំប្លែង ​ស្រីពីន នេះ​ដែរ​បាន​ធ្វើ​ឲ្យ​​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ក្ដុក​ក្ដួល​យ៉ាង​​ខ្លាំង​ស្ទើរ​រក​ពាក្យ​មិន​និយាយ​រៀបរាប់​ពុំ​បាន​ដូច្នេះ​​​មាន​តែ​ការ​​បង្ហោះ​សារ​ចូល​រួម​រំលែក​ទុក្ខ​ដល់​​​ស្រីពីន ដែល​ជួប​ហេតុ​ការ​ណ៍​អ្នក​មាន​គុណ​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កាច​សាហាវ​កូវីដ១៩។

អ្វី​​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​បំផុត​នោះ​ទោះ​បី​ជា​ពេល​នេះ​អ្នក​មាន​គុណ​បាន​លា​ចាក​លោក​ទៅ​គ្មាន​ថ្ងៃ​ត្រឡប់​​ក្ដី​ក៏​តារាកំប្លែង​ ស្រីពីន មិន​បាន​ទៅ​ជួប​ឬ​មើល​ថែ​អ្នក​ម្ដាយ​​ជា​លើក​ចុង​ក្រោយ​ដែរ​ព្រោះ​ពេល​នេះ​នាង កំពុង​តែ​ជា​ធ្វើ​ចត្ដាឡីស័ក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។

គួររម្លឹក​ថា​នេះ​ជា​ករណី​ទី២​ហើយ​ដែល​ម្ដាយ​អ្នក​សិល្បៈ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ​១៩ ​នោះ​។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ម្ដាយ​តារាចម្រៀង​ វី ឌីណែត ក៏​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​កូវីដ​១៩​ផងដែរ៕