ទប់លែងជាប់! អគ្គនាយិកា Kaka Skin Beauty ដាក់ចំៗមិនទុកមុខឲ្យទៅកាន់បុគ្គលមួយចំនួន​ចូលចិត្តធ្វើបុណ្យសម្ដែងយកមុខមាត់ស្ដាប់ក្អួតឈាមនិយាយលែងចេញ

1

ដោយ​សារ​តែ​អត់​ទ្រាំ​តទៅ​ទៀត​មិន​បាន​លោក​ស្រី អ៊ាប ស្រីកា ហៅ​ចែកា​អគ្គនាយិកា​ផលិតផល​ថែរក្សា​សម្រស់​តាំង​ពីក្បាល​ដល់​ចុង​ជើង​ បាន​បង្ហោះ​សារ​ដាក់​ចំៗ​ទៅ​កាន់​បុគ្គល​មួយ​ចំនួន​ ដែល​តែង​តែ​ធ្វើ​បុណ្យ​យក​មុខ​មាត់​​មិន​បាន​ធ្វើ​បុណ្យ​ដោយ​សទ្ធាជ្រះថ្លា​ចេញ​ពី​ចិត្ត​នោះឡើយ។

លោក​ស្រី​ អ៊ាប ស្រីកា ថា​ ការ​ធ្វើ​បុណ្យ​ចេញ​ពី​ចិត្ត​ទោះបី​ទាន​នោះ​តិច​ក្ដី​ច្រើន​ក្ដី តែ​យើង​សប្បាយ​ចិត្ត​ និង​មាន​ក្ដី​សុខ​បំផុត​ព្រោះ​មិន​បាន​សម្ដែង​ដើម្បី​យកមុខ​មាត់​តែ​មុខ​កាមេរ៉ា​ដូច​បុគ្គល​មួយ​ចំនួននោះទេ។ ចំពោះ​ការ​ធ្វើ​បុណ្យ​ចែក​ទាន​ដល់​អ្នក​ក្រីក្រ​នេះ​ដែរ​លោក​ស្រី ធ្វើ​តាំង​ពី​មុន​លក់​ផលិតផល​អនឡាញ​ម្ល៉េះ​តែ​លោក​ស្រី មិន​ដែល​ថត​បង្ហោះ​ទេ ខ្លាច​គេថា​អួត​ និង​យក​មុខមាត់​ព្រោះ​សង្គម​ឥឡូវ​មិន​បាន​ទេ។

អគ្គនាយិកា​ខាង​លើ​បន្ថែម​ទៀត​ថា៖” ការ​ខិត​​ខំ​របស់​មនុស្ស​​យើង​ម្នាក់​តែង​តែ​ចង់​ធ្វើ​​ទង្វើរ​សប្បុរស​ធម៌​​ទោះបី​តិចក្ដី​​ច្រើន​ក្ដី ហើយ​កុំ​សម្ដែង​សំខាន់នាង​ខ្ញុំ បាន​ធ្វើ​វា​ចេញ​ពី​ចិត្ត​​ពិតៗ​​ដោយ​ក្ដី​រីករាយ​​។ ​និយាយ​ទៅ​នាង​ខ្ញុំ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​នេះ​តាំង​ពី​មុន​បើក​ក្រុម​ហ៊ុន​ Kaka Skin Beauty មក​ម្ល៉េះ”។

មួយ​វិញ​ទៀត​លោក​ស្រី អ៊ាប ស្រីកា បញ្ជាក់​ថា​ចំពោះ​រឿង​និយាយ​ថា​ការធ្វើ​បុណ្យ​យក​មុខមាត់​នៅ​មុខ​កាមេរ៉ា​​នេះ​ដែរ​លោក​ស្រី មិន​បាន​សំដៅ​លើ​បុគ្គល​ណា​ម្នាក់​ឡើយ បើ​អ្នក​ណា​មាន​ខ្លួន​ទទួល​យក​ចុះ​៕