ផ្អើលព្រំដែនកម្ពុជា-ថៃ វត្តមានអគ្គនាយកក្រុមហ៊ុន សុវណ្ណ ចិន្តា អ្នកឯកទេសចិញ្ចឹមត្រចៀក​កាំក្នុងផ្ទះបានធ្វើរឿង១ដាក់ ឧត្ដមសេនីយ៍ទោ អ៊ុង  ស៊ីផាន

10

នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​នេះ​លោក​ សុវណ្ណ ចិន្តា អគ្គនាយក​ក្រុម​ហ៊ុន​ សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ​បាន​បង្ហាញ​វត្តមាន​យ៉ាង​ភ្ញាក់​ផ្អើល​នៅ​ព្រំដែន​កម្ពុជា​-ថៃ​ ក្នុង​គោល​បំណង​ធ្វើ​រឿង​ធំ​មួយ​ដាក់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ។

លោក​អគ្គនាយក សុវណ្ណ ចិន្តា បាន​ឲ្យ​ដឹង​ថា​លោក​ធ្វើ​ដំណើរ​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្ងៃ​នេះ​គឺ​នាំ​យក​ម៉ាស់​​ចនួន​ ២៥,០០០ ម៉ាស់​ និង​ទឹក​អាល់កុល​សម្លាប់​មេរោគ​​មាន​ចំណុះ​៩០លីត្រ​​ប្រគល់​ជូន​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​ទៅ​ចែក​ជូន​ពុកម៉ែ​បងប្អូន​​​បន្ត​ទៀត​ដើម្បី​ការពារ​ និង​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ដែល​កំពុង​តែ​ផ្ទុះរីករាលដាល​នៅ​កម្ពុជា។

លោក​អគ្គនាយក​បន្ថែម​ទៀតថា  អំឡុង​ពេល​កូវីដ​១៩​នេះ​លោក​គ្មាន​អ្វី​ជួយ​ពុក​ម៉ែ​បងប្អូន​ក្រៅ​ពី​សម្ភារៈ​ដូច​ជា​ម៉ាស់ និង​ទឹក​អាល់កុល​សម្លាប់​មេរោគ​នោះទេ។ ដូច្នេះ​លោក​សូម​អំពាវ​នាវ​ដល់​ពុកម៉ែ​បងប្អូនចូល​រួមការពារ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ទាំងអស់​គ្នា គ្រប់​ពេល​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស់​ការពារ និង​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាកុល​សម្លាប់​មេរោគ និង​ជែល​ជានិច្ច។

នា​ឱកាស​នេះ​ដែរ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយ​មានជ័យ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ សុវណ្ណ ចិន្តា អគ្គនាយក​ក្រុម​ហ៊ុន សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ ដែល​បាន​ជួយ​រដ្ឋា​ភិបាល​ទប់​ស្កាត់​បង្កា និង​ការ​ពារ​ជំងឺកូវីដ​១៩ ។

ដូច្នេះ​លោក​សូម​ជូន​ពរ​ឲ្យ​ក្រុម​ហ៊ុន សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ​​ ​​កាន់​តែ​ជោគ​ជ័យ​នូវ​មុខ​ជំនួញ​តូច​ធំ​​ទាំង​អស់​ដើម្បី​​មាន​ឱកាស​បាន​រួម​ចំណែក​ជួយ​​រដ្ឋាភិបាល​​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទាំង​អស់​គ្នា។

គួរ​រឹម្លឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ​ដែល​ក្រុម​ហ៊ុន​ សុវណ្ណ ចិន្តា អ្នកឯក​ទេស​ចិញ្ចឹម​​ត្រចៀក​កាំ​ក្នុង​ផ្ទះ ចូល​រួម​សកម្មភាព​សប្បុរស​ធម៌​នោះ​​​ជាក់​ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​បាន​​យក​ម៉ាស់​ជិត​៣ម៉ឺន និង​ទឹក​អាកុល​ជិត​១០០​លីត្រ​ទៅជូន​ដល់​មន្ទី​រពេទ្យ​បង្អែក​​អ្នកលឿង​ ខេត្ត​ព្រៃវែង​ផង​ដែរ។ បើគិត​មក​ដល់​ពេល​នេះ​លោក​បាន​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​​ក្នុង​ការ​ជួយ​កិច្ចការងារ​សង្គម៕