
ពុកម៉ែបងប្អូនប្រុសស្រី ជាពិសេសប្រិយមិត្តដែលនិយមប្រើប្រាស់បណ្តាញសង្គម ប្រាកដជាស្គាល់ច្បាស់ដូចថ្ងៃ លោកឧកញ៉ាចិត្តធម៌ ដែលជាកំពូលស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាក្រុមហ៊ុនគ្រឿងសំអាងមួយដ៏ល្បីល្បាញនៅប្រទេសកម្ពុជាយើង គឺលោកឧកញ្ញា អ៊ុច សម្បត្តិ។
បច្ចុប្បន្ននេះលោកឧកញ្ញាវ័យក្មេង រូបនេះ និងភរិយារបស់លោកគឺលោកជំទាវ ហឹម សុភ័ក្រ្ត កាន់តែមានប្រជាប្រិយភាព និងជោគជ័យខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈកាលក់ផលិតផលអនឡាញរបស់ខ្លួន ដែលមានសន្ទុះយ៉ាងខ្លាំង រហូតធ្វើឲ្យក្រុមហ៊ុនគ្រួសារកក់ក្តៅមានកំណើនតំណាងចែកចាយជាង១០ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា ដែលជាសញ្ញាណដ៏ជោគជ័យគួរឲ្យកកត់សំគាល់ ដែលមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។
ដោយឡែកបើនិយាយអំពីប្រវត្តិស្នេហា និងជីវភាពរបស់លោកឧកញ្ញា អ៊ុច សម្បត្តិ និងលោកជំទាវ ហឹម ភ័ក្រ្ត វិញពិតជាមានន័យខ្លាំងណាស់។កាលពីពេលថ្មីៗនេះលោកឧកញ្ញាបានផុសរូបពីរសន្លឹកដ៏គួរឲ្យចាប់អារម្មណ៍បំផុត និងបានភ្ជាប់ជាមួយសំណេរថារៀបការជាមួយបង បងនឹងធ្វើអោយអូនក្លាយជាព្រះនាង (ធ្លាប់សន្យាជាមួយនាងកាលពីជាង10ឆ្នាំមុន) ។
តើនរណាខ្លះបានសំរេចសន្យារបស់ខ្លួន អាច Comment ចែករំលែកក្តីស្រលាញ់ជាមួយគ្នា។ គួរបញ្ជាក់ផងដែរថាការបង្ហោះរូប និងសារនេះដែរលោកឧកញ្ញាកចង់រំលឹកអនុស្សាវរីយ៍ដ៏ជូចត់ និងមានអត្ថន័យបំផុតដែលលោកធ្លាប់បានសន្យាជាមួយភរិយារបស់ខ្លួនតាំងពី ១០ឆ្នាំមុន។
កាលគ្រានោះ លោកឧកញ្ញា អ៊ុច សម្បត្តិ និងលោកជំទាវ ហឹម ភ័ក្រ្ត គឺថាពុះពារជម្នះរាល់រាល់ឧបសគ្តិទម្រាំមានអ្វីៗដូចថ្ងៃនេះ។ អ្នកទាំងពីរមិនមែនជាអ្នកមានស្តុកស្តមឡើយ ព្រោះតែដើមឡើយគ្រួសារក្រីក្រ ហើយក៏មិនមែនជាវង់ត្រកូលអ្នកជំនួញអ្វីឡើយ។
ដោយហេតុតែនិស្ស័យផង និងទេពកោសល្យក្នុងការស្រលាញ់ការរកស៊ីជួញដូរផង ទើបបណ្តាលឲ្យលោកតស៊ូពុះពារគ្រប់បែបយ៉ាងដោយចាប់ផ្តើមមុខរបរលក់ប្រហឹតចៀននៅអតីតកន្លែងកម្សាន្តឌ្រីមលែន។
ក្រោយមកលោកក៏បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់ ដែលអ្នកនាងមិនបានខ្វាយខ្វល់ថាលោកជាអ្នកក្រីក្រឡើយ ផ្ទុយទៅវិញអ្នកទាំងពីរបានចាប់ដៃគ្នាយ៉ាងស្មោះស្ម័គ្របំផុត រួមវាសនាជាមួយគ្នា ដោយបន្តខិតខំតស៊ូលក់ប្រហិតជាមួយគ្នា រហូតដល់ចាប់ផ្តើមអាជីវកម្មលក់គ្រឿងសំអាងតាមអនឡាញបន្តិចបន្តួច។
មិនយូរប៉ុន្មានលោក និងប្រពន្ធបានប្រែក្លាយមុខរបរនេះឲ្យកាន់តែធំ និងជោគជ័យកាន់តែខ្លាំងឡើង រហូតមានលុយច្រើនក្លាយជាឧកញ្ញា និងលោកជំទាវដល់សព្វថ្ងៃ៕