Ah Gi មកម្ដងនេះខុសប្លែកពីពេលមុន គ្រប់គ្នាឃើញហើយសរសើរមិនដាច់ពីមាត់

10

បង្ហាញ​វត្តមាន​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ម្ដង​នេះ​​ស្រីស្អាត Ah Gi ខុស​ប្លែក​ពី​ពេល​មុន​ឆ្ងាយ​ណាស់​គ្រប់​គ្នា​​ដែល​បាន​ឃើញ​ហើយ​​ពោល​ពាក្យ​សរសើរ​នាង មិន​ដាច់​ពី​មាត់​នោះទេ។

ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​នេះ​ Ah Gi បាន​ឡាយវីដេអូ​សួរ​សុខ​ទុក្ខ​តំណាង​ចែកចាយ​ និង​ហ្វេនៗ​​ដែល​ស្រឡាញ់​គាំទ្រ​នាង​ នា​ពេល​កន្លង​មក​នៅលើ​ផេក​ផ្លូវការ​ Ah Gi Leader និង​ផេក​​ PARRA ​ជាមួយ​ការ​តុប​តែង​ខ្លួន​ស្រស់​ស្អាត​សម​ជា​នារី​ខ្មែរ ព្រោះ​នាង បាន​ផ្លាស់​ប្ដូរ​​ពណ៌សក់​​មក​ពណ៍​ខ្មៅ​វិញ ឯការ​ស្លៀក​ពាក់​ទៀត​សោត​​ក៏​មិន​សូវ​សិច​ស៊ី​ដូច​ពេល​មុន។

រហូត​ធ្វើ​ឲ្យ​ហ្វេនៗ​​​ និង​តំណាង​ចែកចាយ​សរសើរ​នាង មិន​ដាច់​ពី​មាត់​ថា៖” ចែជី មក​លើក​នេះ​ស្រស់​ស្អាត​ខ្លាំង​ណាស់ មើល​មិន​ចង់​ស្គាល់​ទេ​​​​ប្លែក​ឡើង​១៨០​ដឺក្រេ​ទៅហើយ​។ ចែដាក់​ពណ៌ខ្មៅ​ចឹង​រហូត​ទៅ​ក្មេង​ បើ​ដាក់​ពណ៌ក្រហម ឬ​ស​មើល​ទៅ​ឃើញ​ចែចាស់​ណាស់ ស្រឡាញ់​ចែពេញ​បេះដូង”។

ក្រៅ​ពី​មាន​ហ្វេនៗ និង​តំណាង​ចែកចាយ​សរសើរ​ថា​ស្អាត​ហើយ​នោះ​ក៏​មាន​​បុរស​ៗ​មួយ​ចំនួន​ដែល​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​​និង​​ស្រស់​សង្ហា​បាន​ចូល​ទៅ​ Comment សុំ​ស្នេហ៍​ពី​នាង ផងដែរ​​តែ​នាង មិនទាន់​ឆ្លើយ​ថា​ Ok នោះទេ៕