
កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ម្សិលមិញលោកជំទាវ នឹម វណ្ណៈ ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាកូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត នោះបានជួយថវិកា១,០០០ដុល្លារដល់តារាកំប្លែង អ្នកនាង សំ ប៉ូលីដា ដើម្បីយកទៅព្យាបាលជំងឹរ៉ាំរៃ៤មុខ។
បើតាមលោក អ៊ឹម ជីវ៉ា បង្ហោះសារនៅលើហ្វេសប៊ុកបានឲ្យដឹងថា៖សូមជួយត្រេកអរផងរសៀលនេះតារាកំប្លែង អ្នកនាង សំប៉ូលីដា បានទទួលថវិការចំនួន 1000$ ( មួយពាន់ដុល្លា) ដែលជាថវិការផ្ទាល់របស់ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម សុខវិសាល ដែលជាបុត្រាបុត្រីអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត នឹម ច័ន្ទតារា ឧបត្ថម្ភជូនតារាចំរៀងកំប្លែង អ្នកនាង សំប៉ូលីដា ដែលមានជំងឺដំបៅក្រពះ បេះដូង លើសឈាម និងទឹកនោមផ្អែម”។
ទោះបីលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនបានចុះមកផ្ទាល់មែនតែលោកជំទាវក៏បានផ្តាំផ្ញើរសួរសុខទុក្ខដល់អ្នកនាង សំ ប៉ូលីដា និងជូនពរអោយតារារូបនេះមានសុខភាពល្អ ឆាប់ជាសះស្បើយនិងអាលបានត្រឡប់វិលចូលបំរើវិស័យសិល្បៈវិញ ។ ពេលដែលទទួលបានអំណោយពីលោកជំទាវឧកញ៉ា នឹម វណ្ណៈ អ្នកនាង សំ ប៉ូលីដា ក៏បានលើកដៃសំពះថ្លែងអំណរគុណទឹកចិត្តដ៏ល្អប្រកបដោយក្តីមេត្តាអាណិតស្រលាញ់និងឧបត្ថម្ភថវិការផ្ទាល់ខ្លួនជួយដល់អ្នកនាងដើម្បីបានថវិការយកទៅព្យាបាលជំងឺ ។
អ្នកនាង សំ ប៉ូលីដា និយាយថាបើគ្មានលោកជំទាវមកជួយពេលនេះទេប្រហែលអ្នកនាងត្រូវដេកឈឺនៅផ្ទះហើយ អ្នកមិនអាចភ្លេចគុណដ៏ធំធេងមួយនេះបានឡើយ ហើយក៏សូមគោរពជូនពរដល់លោកជំទាវឧកញ៉ានឹមវណ្ណៈនិងក្រុមគ្រួសារសូមទទួលបាននូវសុខភាពល្អ នោងពុទ្ធរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕