ពីក្មេងកូនអ្នកក្រ ហូបបបរ១កំប៉ុងគ្នា៧នាក់ ឥឡូវនារីវ័យក្មេងម្នាក់មកពីខេត្តពោធិ៍សាត់ ផ្លាស់​ប្ដូរខ្លួន​ឯង​លុយឡាន និងវីឡាច្រើនកន្លែងក្នុងទីក្រុងភ្នំពេញ

16

មុន​មាន​ទ្រព្យ​​សម្បត្តិ​លុយ​ឡាន​វីឡា​ស្ដុក​ស្ដម្ភ​ដូច​សព្វ​ថ្ងៃ​នេះ​​​លោក​ស្រី​ ហាក់ សុខា ​ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​អគ្គនាយិកា​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់​​​បុរស​នារី​ Sunil Skin Care ​និង​អ្នកចេះហុង​ស៊ុយ​ល្បី​ឈ្មោះ​មួយ​រូបនោះ​​គឺ​​ជា​កូន​អ្នក​ក្រ​​ធ្លាប់​ហូប​បបរ​១កំប៉ុង​គ្នា​៧នាក់។

លោក​ស្រី ហាក់ សុខា បាន​ឲ្យ​ដឹង​ថា មុន​មាន​​លុយ​ឡាន​ និង​ឡា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដូច​សព្វ​ថ្ងៃ​នេះ​លោក​ស្រី​ គឺ​ជា​កូន​កសិករ​ក្រីក្រ​​មួយ​រូប​នៅ​ខេត្តពោធិ៍សាត់ ​​​មិន​មាន​អ្វី​ហូប​គ្រប់​គ្រាន់​នោះទេ​ពេលខ្លះ​បបរ​១​កំប៉ុង​ទទួល​ទាន​គ្នា​៧នាក់​ក៏​មាន។

ដោយ​សារ​ជីភាព​ក្រីក្រលំបាក​តោកយ៉ាក​នេះ​ហើយ​ទើប​ ធ្វើ​ឲ្យ​លោក​ស្រី​ សម្រេច​ចិត្ត​មក​រកការងារ​ធ្វើ​ និង​រៀន​សូត្រ​នៅ​ទីក្រុង​ភ្នំពេញ​​ជាមួយ​ការ​តាំង​ចិត្ត​ថា​ទោះបី​ជា​​ជួប​រឿង​អ្វី​ក៏​ដោយ​ក៏​លោក​ស្រី មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​។

រហូត​ថ្ងៃ​មួយ​ធ្វើ​ឲ្យ​លោកស្រី ហាក់ សុខា បាន​ស្គាល់​មិត្តភ័ក្ដិ​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ ពេល​នោះ​មិត្តភ័ក្ដិ​លោកស្រី ក៏បាន​ណែនាំ​ខ្លួន​ឲ្យ​ស្គាល់​ព្រះសង្ឃ​ដែល​ចេះ​​ក្បួន​ហុង​ស៊ុយ​​ដែល​បង្រៀន​ញាតិ​ញោម​ពុទ្ធបរិស័ទ​ ឲ្យ​ចេះ​រៀបចំ​ហុង​ស៊ុយ​​ឲ្យ​រកស៊ី​មាន​បាន ធ្វើ​កិច្ចការអ្វី​សម្រេច​តាម​ក្ដី​ប្រាថ្នា​លុយ​ហូរចូល​ដូច​ទឹក។

ឃើញ​ដូច្នេះ​លោក​ស្រី​ ក៏​ចាប់​អារម្មណ៍​សុំ​ព្រះសង្ឃ​​រៀន​សូត្រ​អំពី​ក្បួន​ហុង​ស៊ុយ  ក្រោយ​រៀន​ពី​ព្រះសង្ឃ​ចេះ​ខ្លះៗ​ហើយ​លោកស្រី ក៏​បាន​ស្រាវជ្រាវ​​សិក្សា​រៀន​សូត្រ​ពី​ប្រព័ន្ធ​​អ៊ីនធឺណិត បន្ថែម​ទៀត​ និង​គ្រូ​ហុង​ស៊ុយ​ខ្មែរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។

ក្រោយ​មក​ទៀត​លោកស្រី ហាក់ សុខា ក៏​បាន​ចេញ​ទៅ​រៀន​សូត្រ​ក្បួន​រៀបចំ​ហុងស៊ុយ​បន្ថែម​ទៀត​នៅ​​ប្រទេស​សាំងហ្គាពួរ និង​ម៉ាឡេស៊ី ជាដើម។ បើ​គិត​មក​ដល់​ពេល​នេះ​​​លោកស្រី ចេះរៀបចំ​ហុង​ស៊ុយ​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​នោះ​ធ្វើ​ឲ្យ​លោកស្រី​ សល់​ទ្រព្យ​សម្បត្តិ​​វាល់លាន​ និង​ក្រុម​ហ៊ុន​ជាច្រើន​ទៀត​ក្នុង​ដៃ។

គួរ​រម្លឹក​ថាលោកស្រី ហាក់ សុខា គឺជា​អ្នក​ចេះ​ហុង​ស៊ុយ​ល្បី​ឈ្មោះ​មួយ​រូប ជួយ​​ឲ្យ​គូស្វាមី​ភរិយា​​ឈ្លោះ​ទាស់​ទែង​គ្នា​ត្រឡប់​មក​ត្រូវ​គ្នា​វិញ កូនរៀន​មិន​ឆ្លាត​ជួយ​ឲ្យ​​រៀន​ឆ្លាត គូស្វាមី​ភរិយា​ខ្ចិល​ធ្វើការ​ឲ្យ មក​ខិតខំប្រឹងប្រែង​ធ្វើការ​វិញ។

មួយ​វិញ​ទៀត​ថ្មីៗ​នេះ​​លោកស្រី ​ ​ប្រកាស​ទទួល​បង្រៀន​សិស្ស​​ចំនួន​១០០​នាក់​ដោយ​ឥតគិត​ថ្លៃ​ផងដែរ ចំពោះ​ការ​ទទួល​បង្រៀន​សិស្ស​នេះ​ដែរ​អ្នកចេះហុងស៊ុយទទួល​តែ​សិស្ស​ណា​ដែល​មាន​បំណង​ចង់​រៀន​សូត្រ​ទាក់​ទង​តែ​ផ្នែក​ហុងស៊ុយ​តែ​ប៉ុណ្ណោះ​មិន​មាន​បង្រៀន​អ្វី​លើស​ពី​ហ្នឹង​ឡើយ​។ ការ​ចូល​រៀន​នេះ​ដែរ​​ចាប់​ផ្ដើម​ទទួល​ពាក្យ​​​​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​ ផុត​កំណត់​​​ត្រឹម​ខែ​កុម្ភៈ​ ​ឆ្នាំ ២០២១ ខាង​មុខ​នេះ​​។

ចំណែក​ឯ​ថ្ងៃ​បរិច្ឆេទ​ចូល​រៀន​នៅ​ពាក់​កណ្ដាល​​ខែ​ មេសា ឆ្នាំ​២០២១ ​ហើយ​ឆ្នាំ​ក្រោយ​ទើប​លោកស្រី ជ្រើស​រើស​សិស្ស​ឲ្យ​ចូល​រៀន​បន្ថែម​ទៀត​ ក្នុង​១​ឆ្នាំ​ជ្រើស​​សិស្ស​ឲ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ​​តែ​១ដង​ នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​ការ​ជ្រើស​រើស​បន្ថែម​ទៀត៕