
ដូចទៅនឹងការអះអាងលើបណ្តាញសង្គមកាលពីពេលកន្លងទៅមែន ផលិតករវ័យក្មេង លោក រិទ្ធិ អូមេហ្គា បានសម្រេចនិពន្ធភាពយន្តអប់រំខ្លីមួយភ្លាម ដើម្បីផ្តល់ឱកាសឲ្យអតីកញ្ញាឯក Miss Grand Cambodia 2020កញ្ញា សេង រដ្ឋា សម្តែងជាតួឯក រួមគ្នាជាមួយតារាប្រុសស្រស់សង្ហា លោក តុងលី។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីគម្រោងនៃការចេញថតភាពយន្តនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ខណៈដែលពេលនេះលោកកំពុងស្វែងរកដៃគូសហការឧបត្ថម្ភការផលិតផងដែរ។លោក រិទ្ធិ អូមេហ្គា បានបញ្ជាក់ប្រាប់ថា ដូចទៅនឹងការសន្យាថានឹងផ្តល់ឱកាសឲ្យកញ្ញា សេង រដ្ឋា ដើម្បីបង្ហាញសមត្ថភាព ក្រោយពីកន្លងទៅមានពាក្យចចាមអារ៉ាមថា នាងអាចនឹងជាប់ក្នុងបញ្ជីខ្មៅរបស់ក្រុមផលិតករនោះ។
លោកបញ្ជាក់ដែរថាក្នុងភាពយន្តនេះតួអង្គស្រីគឺមានទម្រង់មុខសមទៅនឹងកញ្ញា សេង រដ្ឋាលោកថា ភាពយន្តនេះលោកទើបនឹងនិពន្ធភញលាមចេញថតភា្លមដែលអាចនឹងចាប់ផ្តើមផលិតដោយផលិតកម្ម One Shot Media របស់លោក តែម្តងដោយ ចាប់ពីចុងខែកុម្ភៈនេះតែម្តងដែលអាចចំណាយការថតប្រមាណ៣ថ្ងៃខណៈទីតាំងគឺនៅរាជធាភ្នំពេញ តែម្តង។លោកបញ្ជាក់ដែរថាខ្លឹមសារអប់រំសំខាន់នៅក្នុងភាពយន្តខ្លីនេះគឺការបណ្តុះគំនិតតស៊ូព្យាយាមក្នុងជីវិតបើទោះបីជាកើតមកជាជនពិកាក៏ដោយ ការលើកទឹកចិត្តជនពិការ និងបញ្ចប់ការរើសអើងទោលើជនពិការ។
ផលិតកររូបនេះបញ្ជាក់ដែរថា កាន់តែពិសេសភាពយន្តនេះក៏នឹងចូលរួមសម្តែងដោយតារាជើងចាស់ល្បីឈ្មោះលោក សាវីន ហ្វីលីពផងដែរ ដែលលោករំពឹងថាភាពយន្តនេះនឹងទទួលបានការពេញចិត្តស្រាប់ទស្សនិកជន ដែលមិនត្រឹមតែផ្តល់ឱកាសសម្រាប់សិល្បករកញ្ញា សេង រដ្ឋានោះទេ ក៏នឹងរួមចំណែកលើកកម្ពស់សីលធម៌សង្គមផងដែរ។
ទោះជាយ៉ាងណាលោកក៏កំពុងតែស្វែងរកដៃសប្បុរសជនដែលអាចជួយឧបត្ថម្ភសម្រាប់ភាពយន្តខ្លីនេះផងដែរ ហើយលោកក៏មិនចង់យកចំណេញអ្វីពីភាពយន្តនេះដែរ ពិសេសរទេះជនពិការ១គ្រឿងដែលប្រើដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយគ្រឿង តម្លៃ១ពាន់ដុល្លារដែលប្រើប្រាស់សម្រាប់ថតភាពយន្តខ្លីនេះក៏នឹងត្រូវប្រគល់ជូនទៅជនពិការណាម្នាក់ដែលមានជីវភាពខ្វះខាត នៅពេលដែលថតភាពយន្តនេះចប់។
គួរបញ្ជាក់ដែរថាភាពយន្តនេះក្រោយពីផលិតចប់ភាពយន្តអប់រំខ្លីមានរយៈពេលប្រមាណ១០នាទីនេះនឹងត្រូវបញ្ចេញក្នុងអំឡុងថ្ងៃ ៨ ខែមីនា ឆ្នាំ២០២១នេះចំថ្ងៃនៃទិវានារីអន្តរជាតិ។
ភាពយន្តនេះក៏អមដោយការបញ្ចូលនូវបទចម្រៀងសំខាន់មួយបទច្រៀងដោយកញ្ញា ចេនី គឺបទ”ពួកយើងមិនគួរស្គាល់គ្នាពីដំបូង»ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោក រិទ្ធិ ប្រុសពៅ។ ផលិតកររូបនេះរំពឹងថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅពេលចាក់បញ្ចាំង និងរំពឹងថានឹងមានបណ្តាក្រុមហ៊ុន ឬសប្បរុសជន នឹងជួយគាំទ្រភាពយន្តខ្លីមួយនេះ៕