រាត្រីសមោលសរថ្ងៃ១៤កុម្ភៈ ឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ តុបតែងខ្លួនដូចកូនកំលោះ​ក្រមុំក្នុងថ្ងៃរៀបការម្ដងទៀតផ្អើលអស់មហាជន

22

នៅថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤កុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ឃើញ​លោក​ឧកញ៉ា អ៊ុច សម្បត្តិ​ ជាមួយ​ ​លោក​ជំទាវ  ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក​​ និង​អគ្គនាយិកា​ក្រុម​ហ៊ុន​គ្រួសារ​កក់​ក្ដៅ​ បាន​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្រស់សង្ហា​ក្នុង​ឈុត​ពណ៌​ស​មើល​ទៅ​ដូច​កូន​កំលោះ​ក្រមុំ​​ក្នុង​ថ្ងៃ​មង្គលការ ក្រោម​អធិបតីភាព​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ​ និង​ប្រធាន​គណកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ។

ថ្លែង​ក្នុង​ពិធី​ខាង​លើ​នេះ​ដែរ​លោក​ឧកញ៉ា អ៊ុច សម្បត្តិ ​បាន​មាន​ប្រសាសន៍​ថា ថ្ងៃ​នេះ​គ្រួសារ​កក់ក្ដៅ បាន​រៀបចំ​​កម្មវិធី​រាត្រី​សមោលសរ​​ មិន​មែន​ជា​ពិធី​រៀបការ​ទេ តែ​ខាង​ក្រុម​ហ៊ុន​យើង​តម្រូវ​ឲ្យ​តំណាង​ចែកចាយ​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​ពិធី​ត្រូវ​តែ​ស្លៀក​ពាក់​សរ​តែង​ខ្លួន​ឲ្យ​ស្រស់​ស្អាត​ និង​សង្ហា​​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​រវាង​គូស្វាមី​ភរិយា​​នៅលើ​វេទិការ​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​ចំថ្ងៃ​១៤​កុម្ភៈ​។

មួយ​វិញ​ទៀត​ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល​​រវាង​ថ្នាក់​ដឹកនាំ​គ្រួសារ​កក់ក្ដៅ និង​តំណាង​ចែកចាយ​ទាំង​អស់​ និង​យុទ្ធសាស្រ្ដ​វាយលុក​ទីផ្សារ​សម្រាប់​ឆ្នាំ​២០២១នេះ។ ក្នុង​នោះ​ក៏​មាន​ការ​ផ្ដល់​រង្វាន់​រថយន្ត​ស៊េរី​ទំនើប​​មួយ​គ្រឿង​ម៉ាក​ Audi Q7 និង​វីឡា​ដល់​​តំណាចែកចាយ​ផងដែរ។

ការ​រៀបចំ​ពិធី​ខាង​លើ​នេះ​ក៏​បទ​ចម្រៀងរួមគ្នាមានឈ្មោះថា ច្រៀង Cover ដែលមាន​ចំណង​ជើង គ្រួសារកក់ក្តៅទៅមុខជានិច្ច ចម្រៀងនេះមានទាំងអត្ថន័យ អត្ថរស ដែល​សមាជិក​គ្រួសារ​កក់​ក្តៅ គ្រប់ៗគ្នា ចម្រៀងមួយបទនេះជាដួងព្រលឹង នៃក្រុមហ៊ុនគ្រួសារកក់ក្តៅ បទនេះ និងមានមនុស្សរាប់លាននាក់ច្រៀងតាមនាពេលអនាគត  ។

ក្រៅពីនេះក៏ មានការធ្វើកម្មវិធីបង្ហាញអំពីចំណាប់អារម្មណ៍របស់តំណាងចែក១៣ រូបដែល​ជាជន​ពូកែទាក់ទាញអតិថិជនដើម្បី ឡើង​ឆាក​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ខ្លួនទទួលបាន ភាពជោគ​ជ័យ​កន្លងទៅ។ អ្វីដែលបង្កើនកម្មវិធី រិតតែទាក់ទាញ ក៏មានការសម្តែង​ ដើរបង្ហា​ញម៉ូត ស្តីអំពីផលិត​ផល​គ្រឿងសំអាង​នៃក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ រំលេចដោយស្នាដៃ​អ្នកដើរម៉ូដ​ផ្ទាល់ជាសមាជិកគ្រួសារកក់ក្តៅ៕