ខុសប្លែកពីរាល់ដង! ខួបកំណើតឆ្នាំនេះ មាន សូនីតា ឆ្លៀតបើកសម្ពោធហាងតម្លៃរាប់ម៉ឺន​ដុល្លារខណៈតារាល្បីៗដែលចូលរួមនិយាយពីនាង គ្រប់គ្នាក្រោយចប់កម្មវិធី

14

តារា​សម្ដែង និង​ដើរ​ម៉ូត​ដ៏​មាន​ប្រជាប្រិយភាព មាន សូនីតា បានធ្វើ​ខួបកំណើត​គ្រប់​អាយុ​៣១​ឆ្នាំ គួប​ជាមួយ​នឹងពិធី​សម្ពោធ​បើក​ហាង​មួយ​ឈ្មោះ” ណ Coffee”​​ ដែល​ប្រើទុនខ្ទង់​ម៉ឺន​ដុល្លារ។ មិត្ត​រួម​អាជីព​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ដ៏ធំមិនធ្លាប់មានរបស់កញ្ញា មាន សូនីតា​ យប់មិញ​នេះ បាន​ភ្ញាក់ផ្អើល និង​លាន់មាត់​សរសើរ​ហាង​ថ្មី​របស់​នាង​ស្ទើរគ្រប់គ្នា។

ក្រោម​ក្រសែភ្នែក​ភ្ញៀវកិត្តិយស​ដែល​ជា​តារា​ល្បីៗ​ជា​ច្រើន​ដួង បាន​ពោល​សរសើរ​ថា ” ណ Coffee” របស់កញ្ញា សូនីតា គឺ​ជា​ហាង​មួយ​ដែល​មើល​ពី​មុខ​ទៅ​ហាក់ដូច​ជា​ផាប់​ធម្មតា ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​មាន​រចនាបថ​ថ្មី និង​ប្លែកៗ​គួរ​ជាទី​មនោរម្យ និង​មាន​ផាសុកភាព។

ជុំវិញ​ការ​លើក​ឡើង​នេះ កញ្ញា មាន សូនីតា ប្រាប់​អ្នកសារព័ត៌មាន​ថា ហាង” ណ Coffee” មាន​ច្រើន​សាខានៅរាជធានីភ្នំពេញ ប៉ុន្តែ​ហាង​ដែល​កំពុង​សម្ពោធ​បើក​នេះ គឺ​ជា​ហាង​ដែល​នាងគ្រប់គ្រង​ដោយ​ផ្ទាល់ ហើយ​មាន​ភាគ​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ​ជិត​១០​នាក់។

ពិធី​ខួបកំណើត និង​សម្ពោធ​បើក​ហាង​ថ្មីដែល​គេ​ជឿ​ថា​មាន​ទុន​វិនិយោគ​រួម​គ្នា​ចន្លោះ​ពី​១០ ទៅ​២០​ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ២០២១ នៅ​ក្នុង​ហាង” ណ Coffee”​ផ្ទាល់ ស្ថិតនៅ​ម្ដុំ​ក្រោយ​វត្ត​ទួល​ទំពូង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕