
កាលពីម្សិលមិញនេះលោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ និងលោកគ្រូមហាជ័យដែលជាប្អូនប្រុសព្រមទាំងតំណាងចែកចាយតូចធំទាំងអស់បាននិមន្តព្រះសង្ឃ ១១១អង្គដាក់បាត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាសង្ឃរាជ បូរគ្រី ធ្វើឲ្យកក្រើកក្រុងភ្នំពេញទាំងព្រឹកព្រលឹម ។
បើតាមផេកផ្លូវការ Maerouy Queen Of Univers បានបង្ហោះនៅមុននេះបន្ដិចឲ្យដឹងថា៖” អនុមោទិនាសាធុៗ ថ្ងៃនេះម៉ែរួយ ព្រមទាំងតំណាងចែកចាយតូចធំ និមន្តព្រះសង្ឃចំនួន១១១ ដាក់បាត កុសលផលបុណ្យធំណាស់ថ្ងៃនេះ ក្រោមវត្តមានដ៏ខ្ពស់របស់សម្ដេច មហាសង្ឃរាជ បូរគ្រី”។
ភ្លាមៗក្រោយឃើញសកម្មភាពលោកជំទាវឧកញ៉ា ម៉ែរួយ និង លោកគ្រូមហាជ័យរួចមកបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាំគ្នាលើកឡើងថា៖” បានបុណ្យច្រើនណាស់ ម៉ែរួយ និងលោកគ្រូមហាជ័យគឺជាអ្នកលក់អនឡាញទី១សម្រាប់ឆ្នាំ២០២១ដែលធ្វើបុណ្យរាប់បាតព្រះសង្ឃ១១១ អង្គ”។
គួររម្លឹកថាលោកជំទាវ ឧកញ៉ា ម៉ែរួយ គឺជាអ្នកលក់អនឡាញមួយរូបដែលគំរូមិនដែលឡាយជេរបញ្ចោតាមហ្វេសប៊ុកដើម្បីទាក់ទាញអ្នកចូលមើលនោះទេ គឺលោកជំទាវឧកញ៉ា ឡាយលក់និងបង្រៀនតំណាងចែកចាយថ្លៃថ្នូខ្លាំងណាស់សុទ្ធសឹងតែពុទ្ធិអប់រំផ្លូវចិត្ត។
អ្វីដែលពិសេសគឺលោកជំទាវ ឧកញ៉ា គឺជាអ្នកលក់អនឡាញចិត្តធម៌តែងតែជួយចាស់ជរាក្មេងកំព្រាគ្មានទីពឹង កសាងសាលារៀន មន្ទីរពេទ្យ វត្តអាររាម ផ្លូវថ្នលជាដើម ដោយចំណាយថវិកាដែលបានមកពីកម្លាំងញើសឈាមទាំងអស់។ ទឹកចិត្តជាមួយសទ្ធាដ៏ជ្រះថ្លានេះហើយទើបធ្វើឲ្យ ម៉ែរួយ ក្លាយជាឧកញ៉ាស្រីទាំងវ័យក្មេងប្រោសព្រះរាជទានដោយព្រះមហាក្សត្រខ្មែរ៕