កក្រើកវីហ្រ្វេនស្ពានបាឡេខួបកំណើត ធុង ប៉េត្រូ យប់មិញសុទ្ធតែអ្នកអនឡាញ និងតារា​ល្បីៗមកចូលរួម

15

កាល​ពី​យប់​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​​​តារាហ្វេសប៊ុក និង​សម្ដែង​លោក ធុង ប៉េត្រូ បាន​រៀបចំ​ធ្វើ​ពិធី​ធ្វើ​ខួប​កំណើត​យ៉ាង​អធឹកអធម​​ក្រោម​វត្តមាន​អ្នក​លក់​អនឡាញ និង​តារាល្បី​ឈ្មោះ​អញ្ជើញ​មក​ចូល​រួម​ជាច្រើន​នាក់។

និយាយ​រៀបរាប់​ក្នុង​ពិធី​ខួប​កំណើត​ ធុង ប៉េត្រូ បាន​ឲ្យ​ដឹង​ថា ខួប​កំណើត​ឆ្នាំ​នេះ​គឺ​លោក​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចិត្ត​អ្នក​ម្ដាយ​ដែលបាន​លាចាកលោក​ទៅ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ ព្រោះ​មុន​ពេល​លោក​ចែឋាន​ទៅ​បាន​ផ្ដែផ្ដាំ​ទៅ​ ធុង ប៉េត្រូ ដែល​ជា​កូន​ស្រឡាញ់​បណ្ដូល​ចិត្ត​​ថា ទោះបី​ម្ដាយ​មិន​នៅ​លើ​លោក​ដ៏​ស្រស់​ស្អាត​មួយ​នេះ កូន​ត្រូវ​តែ​ធ្វើ​ខួប​កំណើត​ព្រោះ​វា​គឺ​ជា​ថ្ងៃ​ពិសេស​របស់​កូន។

នៅ​​ថ្ងៃ​ខួប​កំណើត​នេះ​ដែរ​មុន​ជួប​ជុំ​ភ្ញៀវក្តិយស​មិត្តភ័ក្ដិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​​នេះ​ដែរ​ភ្លឺ​ឡើង​ ធុង ប៉េត្រូ បាន​រៀបចំ​​ចង្ហាន់​ធ្វើ​ម្ហូប​អាហារ​ជា​ច្រើន​មុខ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ដើម្បី​ឧទ្ទិស​មផល​​ជូន​ដល់​អ្នក​ម្ដាយ​ដែលបាន​ចែកឋាន​ទៅ​ បន្សល់​ត្រឹម​ភាព​អាលោះ​អាល័យ​ និង​អនុស្សាវរីយ៍​រាប់​មិន​អស់​ដល់​កូន។

ថ្ងៃ​ខួប​កំណើត​គម្រប់​អាយុ​៣១​ឆ្នាំ​នេះ​ដែរ​ ធុង ប៉េត្រូ អញ្ជើញ​ភ្ញៀវ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ជា​ច្រើន​នាក់​ផងដែរ៕