
ក្រោយធ្វើពិធីក្រុងពាលីដំណើរការបុកគ្រឹះសាងសង់កាលពីប៉ុន្មានខែមុនរួចមកឥឡូវនេះភូមិគ្រឹះលោកជំទាវឧកញ៉ាស្រីវ័យក្មេង ម៉ែរួយ បានចេញម៉ូដគំរូជាផ្លូវការហើយនៅលើទំហំដីធំទូលាយជាមួយការដេគ័រម៉ូដភូមិគ្រឹះតាមបែបសម័យថ្មី។
បើតាមលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បង្ហោះរូបថតភូមិគ្រឹះជាច្រើនសន្លឹកអមជាមួយពាក្យពេចន៍មួយចំនួនបានសរសេររៀបរាប់ថា៖”ជួបគ្នាឆាប់ៗក្នុងឆ្នាំ២០២២ នាពេលខាងមុខ អគុណលោកប៉ា ចក្រវាឡដែលតែងតែឲ្យរាល់បំណងប្រាថ្នា I Love Unver”។
ក្រោយឃើញរូបថតភូមិគ្រឹះគំរូដ៏ស្រស់ប្រណិតដែលចេញប្លង់និងរចនាម៉ូដដោយវីស្វ័កររួចមកភ្លាមៗនោះហ្វេនៗក៏ដូចជាតំណាងចែកចាយម៉ែរួយទាំងអស់បានចូលទៅចែករំលែកតៗជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ថា៖” ស្អាតណាស់ម៉ែអើយកូនឃើញហើយចង់ទៅចូលនៅភ្លាម សុំសរសើរម៉ែស្អាតឆ្លាតពូកែ មានអ្វីៗគ្រប់យ៉ាងទាំងវ័យក្មេង”។
ចំពោះភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងស្រស់ប្រណិតរបស់លោកជំទាវ ឧកញ៉ា ម៉ែរួយ នេះដែរបើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចាយថវិកាសាងសង់ចំនួន៥លានដុល្លារអាមេរិកឯណោះទើបរួចរាល់។
ពាក់ព័ន្ធតម្លៃនៃ ភូមិគ្រឹះខាងលើនេះដែរលោកជំទាវឧកញ៉ា ម៉ែរួយ សុំមិននិយាយនោះទេ ព្រោះសម័យនេះជាសម័យហ្វេសប៊ុក បើយើងនិយាយមិនស្រួលគេថាយើងអួតហើយទោះបីយើងនិយាយការពិតក៏ដោយ។
គួររម្លឹកថា ម៉ែរួយ គឺជាឧកញ៉ាស្រីវ័យក្មេងមួយរូបដែលចូលរួមប្រឡូកជាមួយការងារសង្គមយ៉ាងផុសផុលបើគិតមកដល់ពេលនេះ ម៉ែរួយ ចំណាយថវិកាផ្ទាល់ខ្លួនមិនក្រោមកន្លះលាននោះទេជួយដល់ការងារសប្បុរសធម៌៕