
ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលអ្នកលក់ឡេល្បីឈ្មោះកញ្ញា តេង ស៊ីណាត ហៅ Ah Gi Leader និងតារាសម្ដែងសិចស៊ី រ៉ូស បានផ្ទុះសង្គ្រាមពាក្យសម្តីវាយប្រហារគ្នាទៅវិញទៅមកមិនសំចៃមាត់ផ្អើលពេញហ្វេសប៊ុក។
មុនផ្ទុះពាក្យសម្ដីជះកំហឹងដាក់គ្នាផ្អើលពេញហ្វេសប៊ុកនេះដែរបើតាម Ah Gi Leader ឡាយកាលពីយប់មិញបានឲ្យដឹងថា រ៉ូស ហ្នឹងព្យាយាមរករឿងខ្លួនយូរហើយតែងតែបង្ហោះសារដៀមដាមខ្លួនជាមួយប្អូនស្រី តេងដាណា ហៅអាម៉ី មិនសូវលួសពេលឡើយ ក្រោយពីបានជួបគ្នាដោយចៃដន្យនៅផ្សារភិនសលម្ដងរួចមក។
បង្ហោះសារដៀមដាមម្ដងជា២ដង Ah Gi Leader និង អាម៉ី ខ្ចិលរករឿងព្រោះចង់រស់នៅរៀងៗខ្លួន តែឃើញនាង ជាមួយប្អូនស្រីមិនមាត់មិនតបតទើប រ៉ូស បានដៃហ៊ានចូលទៅខមមិនលើវីដេអូព័ត៌មានដែលលោក អ៊ឹម ជីវ៉ា សម្ភាសន៍នាង កាលពីម្សិលមិញថា៖”តិចនិចនៃការឡាយលក់ឡេដាច់ ជេរបញ្ចោគេ យកគេមកធ្វើជាប្រធានបទ ជាន់គេដើម្បីភាពល្បីខ្លួនសម្ដីដូចអ្នកអត់បានរៀន សូមសរសើរកោតមានអ្នកទិញដែរហឹមគាំទ្រតែមនុស្សចឹងៗអត់មានពាក្យនិយាយ”។
ពាក្យពេចន៍ដែល រ៉ូស ខមមិនបានធ្វើឲ្យ Ah Gi Leader និងប្អូនស្រី អាម៉ី មួម៉ៅក្ដៅចិត្តយ៉ាងខ្លាំងភ្លាមៗអ្នកទាំងពីរក៏បានបង្ហោះសារឆ្លើយតបទៅវិញថា៖” ឃើញអាញ់មិនមាត់បានដៃណាស់មីនាង ស៊េរីងែងបានត្រឹមតែបាតជើងអាញ់ទេកុំចង់មកប៉ះអាញ់ ឲ្យសោះប្រយ័ត្នបែកក្បាលអត់បានថត MV ស្ទាបក្ដិតអាចម៍ទៀត អាញ់ប្រាប់មុនឲ្យហើយបើងែងខ្លាំងហក់មកកុំបានតែដៀលគេហើយស្ងាត់ទៅវិញអាញ់នៅចាំងែង២៤ម៉ោងមីតារាមួយរៀលមួយរៀល”។
ពាក់ព័ន្ធជម្លោះខាងលើនេះដែរតារាសម្ដែង រ៉ូស ថាខ្លួនមិនបានម្ដៅទៅលើ Ah Gi Leader នោះទេបើអ្នកណាមានខ្លួនទទួលយកទៅ។ ចំណែកឯ Ah Gi Leader វិញក៏បាននិយាយថាខ្លួនមិននិយាយសម្ដៅទៅលើឈ្មោះអ្នកណាដូចគ្នាតែបើបុគ្គលណាមានខ្លួនទទួលយកចុះ៕