បានបុណ្យច្រើនណាស់! ថ្ងៃសម្ពោធក្លោងទ្វាវត្តតម្លៃជិត៣ម៉ឺនដុល្លារ លោកជំទាវឧកញ៉ា ម៉ែរួយ ឆ្លៀតចែកអំណោយដល់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យទៀត

48

ក្លោង​ទ្វា​វត្តពុទ្ធិសីមារាម តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ​នៅ​ភូមិ ជោគជ័យ  ឃុំអូបីជាន់  ស្រុកអូរជ្រៅ  ខេត្ត បន្ទាយមានជ័យ ដែល​សាងសង់​ដោយ​​លោក​ជំទាវ​ឧកញ៉ា​ស្រី​វ័យ​ក្មេង​ ម៉ែរួយ បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាល​ពី​​​ម្សិលមិញ​នេះ។

ក្លោង​ទ្វា​វត្ត​ដ៏​ស្រស់​ប្រណិត​ និង​ធំ​​ស្កឹម​ស្កៃ​​នេះ​ដែរ​​លោក​ជំទាវ ឧកញ៉ា ម៉ែរួយ បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​២៥.០០០ ដុល្លារ​​​ដើម្បី​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនាខ្មែរ​យើង​​ដែល​ជា​សាសនា របស់​រដ្ឋ​​​​ព្រោះ​ប្រទេស​ជាតិ​នីមួយៗ​ មាន​ជាតិ​សាសន៍​ប្រពៃណី​ទំនៀម​ទំលាប់​​សម្រាប់​ម្គាល់​អត្តសញ្ញាណ​រៀងខ្លួន។

ក្នុង​ថ្ងៃសម្ពោធ​ក្លោង​ទ្វាវត្ត​ខាង​លើ​នេះ​ដែរ​លោកជំទាវ ឧកញ៉ា ស្រីណារួម ហៅ​ម៉ែរួយ បាន​ឆ្លៀត​ចែក​អំណោយ​ដល់​​ចាស់​ជរា​ និង​ទុរគត​ជន​ចំនួន​៥០គ្រួសារ​នៅ​ទីនោះ​ផងដែរ។ អំណោយ​ទាំង​នោះ​រួម​មាន​ថវិកា​​អង្ករ មីត្រីខ និង​ថវិកា​ជាដើម។

សកម្មភាព​សប្បុរស​ធម៌​របស់​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ នេះ​ដែរ​បាន​ធ្វើ​ឲ្យ​​ពុក​ម៉ែ​បងប្អូន​ និង​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​ទីនោះ​ផ្ទាល់ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​ហ្វេស​ប៊ុក​​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​​ថា ក្រៅ​រួម​ចំណែក​ជួយ​ដល់​ក្មេង​កំព្រា​ចាស់​ ចាស់ជរាគ្មាន​ទីពឹង​ សាងសង់សាលារៀន ​មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ហើយ​នោះ​លោក​ជំទាវ​ចិត្ត​ធម៌​រូប​នេះ​ឆ្លៀត​សាង​សង់​វត្ត​អារាម​ និង​ក្លោង​ទ្វា​វត្ត​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ទៀត ទឹក​ចិត្ត​ល្អ​កម្រ​រក​បាន​បែប​នេះ​រក​ឯណា​។

គួរ​រម្លឹក​ថា មុន​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃនេះ​លោក​ជំទាវឧកញ៉ា ម៉ែរួយ បាន​បង្ហាញ​វត្តមាន​ជួយ​កិច្ចការងារ​សង្គម​យ៉ាង​ផុសផុល​​ទាំង​នៅ​បណ្ដាខេត្ត និង​រាជធានីភ្នំពេញ​បើ​គិត​មក​ដល់​ពេល​នេះ​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ ចំណាយ​ថវិកា​​ផ្ទាល់​ខ្លួន​ប្រហែល​ជាង​កន្លះ​លាន​ដុល្លលារ​ហើយ​ក្នុ​ងការងារ​សប្បុរសធម៌៕