
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះក្រុមហ៊ុនថែរក្សាសម្រស់បុរសនារី LC Brand បានរៀបចំសិក្ខាសិលាមួយនៅទន្លេបាសាក់២ ក្រោមប្រធានបទ “តិចនិចនិងគន្លឹះធ្វើទីផ្សារលើហ្វេសប៊ុកផេក និងបិទការលក់ប្រកប់ដោយប្រសិទ្ធភាពខ្ពស់”។
ថ្លែងក្នុងពិធីសិក្ខាសាលានេះដែរកញ្ញា ឡ លីជូ អគ្គនាយិកា និងជាតំណាងលោកស្រី ឡាំ សៀវហ្វុង បានឲ្យដឹងថា ចំពោះការជួបជុំតំណាងចែកចាយនៅថ្ងៃនេះក្រុមហ៊ុន LC Brand មានគោលដៅជារួមធំៗចំនួន៣៖
ទី១ ជួបជុំតំណាងចែកចាយធំៗដើម្បីបង្កើនភាពស្និទ្ធស្នាល និងសប្បាយរីរាយ។
ទី២ ណែនាំតំណាងចែកចាយឲ្យស្គាល់ក្រុមហ៊ុន LC Brand កាន់តែច្បាស់អំពីការលូតលាស់របស់ក្រុមហ៊ុនថាដល់កម្រិតណាហើយអំឡុងពេលកូវីដនេះ។
ទី៣ ត្រៀមយុទ្ធសាស្រ្ដវាយលុកទីផ្សារនៅកម្ពុជា និងបណ្ដាប្រទេសនានាដែលមានតំណាងចែកចាយនៅទីនោះ។
កញ្ញា ឡ លីជូ បន្ថែមថា ទោះបីជាពេលនេះជំងឺកូវីដបានផ្ទុះឡើងនៅប្រទេសកម្ពុជាក៏ដូចជាពិភពលោកក៏ក្រុមហ៊ុន LC Brand នៅតែដំណើរការទៅមុខដោយរលូន អត់មានផលប៉ះពាល់អ្វីឡើយ។មូលហេតុដែលកញ្ញា ហ៊ានអះអាងដូច្នេះដោយសារតែពីមួយថ្ងៃទៅមួយការលក់របស់ក្រុមហ៊ុនកញ្ញាកាន់តែកើនឡើង ហើយតំណាងចែកចាយចេះតែចូលមកជាបន្តបន្ទាប់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះក្នុងពិធីសិក្ខាសិលានេះដែរទោះបីជាលោកស្រី ឡាំ ស៊ីវហ្វុង មិនបានមកចូលរួមដោយផ្ទាល់ក្ដីតែលោកស្រី ផ្ដាំផ្ញើរពាក្យពេចន៍ដ៏មានអត្ថន័យពីប្រទេសអូស្ត្រាលីថា៖” បងប្អូនប្រាកដជាឆ្ងល់ណាស់ហើយថាខ្ញុំមកប្រទេសអូស្រ្ដាលី ក្នុងគោលបំណងអ្វី? “។
លោកស្រីថា ខ្លួនមកប្រទេសអូស្ត្រាលីនេះដែរក្នុងគោលបំណងធំៗ២ ៖ទី១ បង្កភាពកក់ក្តៅជូនកូនមកសិក្សាក្រៅប្រទេសដើម្បីអនាគត។
ទី២បង្កើនទំនាក់ទំនងជិតស្និតជាមួយដៃគូLC Brandក្រៅប្រទេសនិងពង្រីកការលក់ឲ្យបានទូលាយ។
ក្នុងនោះដែរលោកស្រីបញ្ជាក់ទៀតថា មុនពេលចេញដំណើរមកក្រៅប្រទេស នាងខ្ញុំបានផ្ទេរកិច្ចការងារមួយចំនួនជូន ប្អូន ឡ លីជូ ដូច្នេះសូមបងប្អូនទាំងអស់សូមចូលរួមសហការនិងគាំទ្រគាត់ផង ករណីមានកិច្ចការចំាបាច់ បន្ទាន់អាចទាក់ទងខ្ញុំបាន នៅតែធ្វើការដូចមុនអញ្ចឹង គ្រាន់តែខុសម៉ោងគ្នាបន្តិចទេ៕