
ដោយសារតែភាពល្បីល្បាញជាមួយរូបសម្រស់ស្រស់ស្អាតជាមួយទេពកោសល្យនិយាយចាក់ទឹកមិនផងនោះបានធ្វើឲ្យតារាហ្វេសប៊ុក ភេទទី៣ ស្រីតា ត្រូវបានមហាជនទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបនាង ជាពិសេសគឺម្ចាស់ផលិតធំៗតែម្ដង។
ជាក់ស្ដែងថ្មីៗនេះ ស្រីតា ត្រូវបានលោកស្រី កែម នីកា អគ្គនាយិកានាយិកាក្រុមហ៊ុនថែរក្សាម្រស់ប្រេន KSTB និង ប្រេន KNK ប្រចាំនៅប្រទេសកូរ៉េបានជ្រើសរើសតារាហ្វេសប៊ុក ភេទទី៣រូបនេះទៅធ្វើជា Brand Ambassador ជាមួយតម្លៃខ្លួនខ្ពស់កប់ពពកនឹកស្មានមិនដល់។
បើតាមប្រភពមួយបានអះអាងថា មូលហេតុដែលលោកស្រី កែម និកា ជ្រើសរើស ស្រីតា ធ្វើជា Brand Ambassador ដោយសារតែលោកស្រី យល់ថាតារាភេទទី៣រូបនេះ មានសម្រស់ស្រស់ស្អាតសាច់សរខ្ចី មិនចាញ់ស្ត្រីភេទឡើយជាមួយរាងកាយដ៏ស្រឡូនសិចស៊ីគ្មានក្បាលពោះឡើយ។មួយវិញទៀត ស្រីតា គឺជាតារាហ្វេសប៊ុកដែលមានទេពកោសល្យជាមួយវោហាស័ព្ទមិនចេះរីងស្ងួតធ្វើឲ្យពុកម៉ែបងប្អូនដែលចូលមើលនាង ឡាយរាប់ខេទប់សំណើចមិនបាន។
ចំណុចដូចដែលបានរៀបរាប់ទាំងអស់នេះហើយទើបធ្វើឲ្យតារាហ្វេសប៊ុក ភេទទី៣ ស្រីតា មានកេរ្តិ៍ឈ្មោះបោះសំឡេងត្រឹមមួយប៉ប្រិចភ្នែក ដល់ថ្នាក់មានម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីៗឈ្មោះនៅកម្ពុជា កូរ៉េ អាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួនទៀតទាក់ទងឲ្យនាង ជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេជាបន្តបន្ទាប់៕