មិននឹកស្មានស្រីស្អាត ពៅ សុធាវីកា ផ្លាស់ប្ដូរខ្លួនឯងពីអ្នកលក់អនឡាញ ទៅជាតារាសម្ដែង​មានទីផ្សារខ្ពស់លឿនដូចកាំជ្រួច

3

ដោយ​សារ​តែ​រូប​សម្រស់​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ​​​តាំង​ពីក្បាល​ដល់​ចុង​ជើង​ទើប​ធ្វើ​ឲ្យ​កញ្ញា ពៅ សុធាវីកា ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​តារាសម្ដែង​​​មួយ​រូប​មាន​ទីផ្សារ​ខ្ពស់​លឿន​ដូច​កាំជ្រួច។

មុន​ក្លាយ​ជា​តារាសម្ដែង​​ដូច​សព្វ​នេះដំបូង​ឡើយ​កញ្ញា ពៅ សុធាវីកា គឺ​ជា​អ្នក​លក់​អន​ឡាញ​មួយ​រូប​​ដែល​ពូកែ​វោហាស័ព្ទ​មិន​ចេះ​រីងស្ងួត​ គ្រប់​គ្នា​ដែល​ចូល​ទស្សនា​ហើយ​​តែង​តែចាប់​អារម្មណ៍​ផលិតផល​កញ្ញា​សឹង​តែ​គ្រប់​គ្នា​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​នោះ​ទេ ទម្លាក់​លេខ​ទម្លាក់​ទីតាំង​យក​តែម្ដង។

ក្រោយ​ប្រឡូក​ទីផ្សារ​អន​ឡាញបាន​មួយ​រយៈ​រួច​មក​ដោយ​សារ​តែ​រូប​សម្រស់​ស្រស់​ស្អាត ពៅ សុធាវីកា ត្រូវ​បាន​មិត្តភ័ក្ដិ​ និង​មនុស្ស​ជុំវិញ​ខ្លួន​មួយ​ចំនួន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កញ្ញា ចូល​ប្រឡូក​សិល្បៈ​ ព្រោះ​មិន​ចង់​ឲ្យ​យក​សម្រស់​ដ៏​ស្រស់​ផូរផង់​យកទៅកប់​ទុក​ចោល​នោះទេ។

ការជំរុញ​លើក​ទឹក​ចិត្ត​ពី​មិត្តភ័ក្ដិ​​ជាច្រើន​លើក​ច្រើន​សារ​ទីបំផុត​​ស្រីស្អាត​ ពៅ សុធាវីកា មក​ពី​ខេត្ត​ក្រចេះ​រូប​នេះ ក៏​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ បាន​មិន​ដល់​១​ឆ្នាំ​ផង​នាង ត្រូវ​បាន​ផលិតករ​ទាក់​ទង​ឲ្យ​សម្ដែង​រឿង​ ថត​MV បទ​ចម្រៀង​ និង​ស្ប៉ត​ជា​បន្តបន្ទាប់ ស្ទើរ​រក​ពេល​សម្រាក​គ្មាន។

ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ម្ចាស់​ផលិតកម្ម​ និង​បណ្ដារ​ផលិតករ​នានា​មក​លើ​ ពៅ សុធាវីកា នេះដែរ​ដោយ​សារ​តែ​កញ្ញា គឺ​ជា​តារាសម្ដែង​មួយ​រូប​គោរព​ពេល​វេលា​ មិន​វាយ​រឹក​ចូល​ចំណោម​គេ​ឆាប់​ចុះ បត់បែន​គ្រប់​កាលៈទេសៈ៕