ក្រោយគេមើលងាយសើចចំអកអ្នកលក់ឡេល្បីឈ្មោះ​ អូនកា ផ្លាស់ប្ដូរជីវិតមាន​ភូមិគ្រឹះតម្លៃ​ខ្ទង់លានដុល្លារត្រឹម១ប៉ប្រិចភ្នែក

6

ក្រោយ​គេ​មើល​ងាយ​សើច​ចំអក​គ្រប់​បែប​យ៉ាង​រួច​មក​បាន​ធ្វើ​ឲ្យ​​អ្នក​លក់​ឡេ​ល្បី​ឈ្មោះ​ អូនកា ខាំ​មាត់​សង្កត់​ចិត្ត​ប្រឹង​ប្រែង​រក​ស៊ី​រហូត​​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​មាន​លុយ​ឡាន​វីឡា​រស់​នៅ​យ៉ាង​ស្កឹម​ស្កៃ​បើ​គិត​ជា​ទឹក​ប្រាក់​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ។

ស្រីស្អាត​ អូនកា បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃបុណ្យ​​ឆ្លង​ឆ្នាំ​សកល​ ថា៖”ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី​កាដូ​ធំសំរាប់​ខ្លួនឯងនិងគ្រួសារ​ដែលខំពីអ្នកប្តីប្រពន្ធមិនថាហត់នឿយប៉ុណ្ណា អរគុណមនុស្ស​ម្នាក់ដែរសើច​ចំអកមើល​ងាយ ថាខ្ញុំការហើយ​គ្មានអីសោះ ជាមនុស្សគ្មានសំណាង​លក់ដូ​ទាំងកូនខ្ចី ទាំងទំងន់ មិនដែលឃើញ​ស្រណុកស្រួល ព្រោះ​ខ្ញុំ​ដឹងថាខ្លួនខ្ញុំត្រូវការអ្វី ខ្ញុំជាកូន​គ្រួសារធម្មតា គ្មានផ្ទះស្រាប់ មាសស្រាប់ ពេជ្យស្រាប់ចាំតែស្រួលទេ តែសូមបញ្ជាក់​បងទៀតផ្ទះអូនទិញផ្តាច់អត់បង់​រំលោះទេបង​”។

មួយ​វិញ​ទៀត​ អូនកា សូម​អរគុណចំពោះ​អ្នក​ដែល​មើលងាយ​​ឲ្យ​ខ្ញុំ​មានទឹកចិត្តប្រឹង​ប្រែង​ទ្វេរដង ហើយ​នេះគ្រាន់តែជាគោលដៅទី១​របស់​ខ្ញុំ​តែប៉ុណ្ណោះ ចាំមើលបន្តទៀត ហើយ​អរគុណមុខរបរOnline លក់ឡេ ដែលធ្វើអោយញុំស្គាល់លុយដុំ ឡេ VIP Gluta All in one អរគុណធំៗប្តីសំលាញ់ជាពិសេស  បង​ស៊ីនណារ៉ូ។

ទោះបងមិនមែនជាអ្នកមានស្រាប់តែយើង​និងធ្វើ​បំណងប្រាថ្នាយើង​អោយសំរេច​ហើយ​ពេលនេះក៏មានបើក​ឪកាសសំរាប់អ្នកដែលចង់ចូលជាតំណាងចែកចាយត្រឹមតែ ២៨​$ តែប៉ុណ្ណោះ ហើយ​និងមានគ្រុប២​សម្រាប់​បងៗ និងជោគជ័យបានដោ​យងាយ(ចង់ទេ​ជាស្ត្រីអស្ចារ្យ​ដែលអាចជួយស្វាមី មានទាំងក្តីសុខទាំងលុយ មានទាំងលុយ​ប្តីស្រលាញ់​ខ្វះមិនបាន។

ក្រោយ​ពី​ឃើញ​ អូនកា បង្ហោះ​សារ​ជាមួយ​វីឡា​ដ៏​ធំ​ស្កឹម​ដោយ​ទិញ​ជា​លុយ​សុទ្ធ​មិន​បាន​បង់​រំលោះ​រួច​មក​ភ្លាម​ៗ​នោះ​មាន​មហាជន​ជាច្រើន​បាន​ចូល​ទៅ​ខមមិន​ថា៖”មនុស្ស​កុំមើល​ងាយ​មនុស្ស​​ វាសនា​មើល​មិន​ឃើញ​ទេ បងសុំសរសើរ​ប្អូន​ស្រី​និង​ស្វាមី​តស៊ូ​រហូត​បាន​សម្រេច​ក្ដៅ​បំណង”៕