ស្ងាត់ៗ! សាវិន ហ្វីលីព ដាក់១បទ “កំពតបាត់បេះដូង” ឲ្យតារាចម្រៀងពន្លកថ្មី ឆាយ និយម ស្ដាប់ហើយព្រឺសម្បុរខ្ញាកៗតែម្ដង

2

នៅ​មុន​នេះ​បន្ដិច​តារាចម្រៀង​ពន្លក​ថ្មី​លោក ឆាយ និយម បាន​ចេញ​ MV បទ​ចម្រៀង​មួយ​បទ”កំពតបាត់បេះដូង” ​នៅ​ផលិតកម្ម ZONE ដែល​ជា​ស្នាដៃ​និពន្ធ​ថ្មី​របស់​តារាសម្ដែង​ជើង​ចាស់​លោក​ សាវិន ហ្វីលីព។

អ្វី​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​នោះ​​​ស្នាដៃ​ដំបូង “កំពតបាត់បេះដូង” ​ដែល​លោក​ សាវិន ហ្វីលីព និពន្ធ​​ឲ្យ​​​លោក ឆាយ និយម នេះ​ដែរ​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក និង​ Youtube យ៉ាង​​ច្រើន​លើសលប់​ផង​ដែរ​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់ថា៖” កំពត​បាត់​បេះដូង ពិត​ជា​ពីរោះ​មែន​ឯអត្ថន័យ​វិញ​​ល្អ​ខ្លាំង​ណាស់ ព្រោះ​និយាយ​រៀបរាប់​ពី​រឿង​រ៉ាវ​ស្នេហា​​កំលោះ​ក្រមុំ ដែល​ផ្ដើម​ស្នេហ៍​គ្រាដំបូង​អំឡុង​ពេល​អ្នក​ទាំង​ពីរ​នៅ​ស្រុកស្រែ”។

បើ​តាម​លោក ឆាយ និយម បាន​ឲ្យដឹង​ថា បទ​ចម្រៀង “កំពត​បាត់​បេះដូង” នេះ​ដែរ​គឺ​លោក​ស្រឡាញ់​ពេញ​ចិត្ត​ខ្លាំង​​ មុន​ចេញ​បទ​ចម្រៀង១បទ​​នេះ​ឲ្យ​ពុកម៉ែ​បាន​ទស្សនា​​ និង​ស្ដាប់​កម្សាន្ត​​​គឺ​ត្រូវ​ឆ្លងកាត់​ការ​និពន្ធ​​យ៉ាង​សម្រិត​សម្រាំង​ពី​លោក សាវិន ហ្វីលីព ផងដែរ។

មូល​ហេតុ​ដែល​លោក សាវីន ហ្វីលីព និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​ សោយ​សារ​តែ​ខ្លួន​និង​តារាសម្ដែង​ជើងចាស់​ខាង​លើ​បាន​ស្រឡាញ់​រាប់​អាន​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​សម្ដែង​រឿង​ជាមួយ​គ្នា​នាពេល​កន្លង​មក។

គួរ​រម្លឹក​ថា​តារាចម្រៀង​ពន្លក​ថ្មី​ ឆាយ និយម មាន​ស្រុក​កំណើត​មក​ពី​ ស្រុកព្រែកជីក ខេត្តបាត់ដំបង បាន​ក្លាយ​ជា​​​តារាចម្រៀង​នៅ​ផលិតកម្ម​​ ZONE បាន​រយៈ​ពេល​៥ខែ​មក​ហើយ​គ្រប់​បទ​ចម្រៀង​របស់​លោក នៅ​ផលិតកម្ម​ខាង​លើ​ទទួលបាន​ការ​គាំទ្រ​ពី​ពុកម៉ែបងប្អូន​ផងដែរ។

ជាចុង​ក្រោយ​លោក​សូម​លើក​ម្រាម​ដៃ​១០​អគុណ​ដល់​ចាង​ហ្វាង​ផលិតកម្ម អ៊ុច រ៉ាវុឌ្ឍ  ដែល​ផ្ដល់​ឱកាស​ដល​រូប​លោក​បាន​ក្លាយ​ជា​តារាចម្រៀង​នៅ​ផលិតកម្ម Zone និង​សូម​អរគុណ​ដល់​តារាសម្ដែង​ជើង​ចាស់​លោក សាវិន ហ្វីលីព ដែល​បាន​និពន្ធ​បទចម្រៀង​ឲ្យ​លោកច្រៀង៕