តាមទាន់ទើបដឹង ម៉េង កែវពេជ្ជតា ភ័យស្លរឈាមអញ្ជើញទៅភូមិគ្រឹះលោកជំទាវ ហ៊ុន ស៊ីណាត ក្រោយឃើញដីកាចោទប្រកាន់និងស្នើសុំឃុំខ្លួននាងសោះ

3

កាល​ពី​ពេល​ថ្មីៗ​នេះ​​​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ភ័យ​ស្លន់ស្លោ​​ដល់​ថ្នាក់​ធ្វើ​ឲ្យ​​អ្នកនាង គេង​មិន​លក់​បក់​មិន​ល្ហើយ​ក្រោយ​ឃើញ​ដីកា​ចោទ​ប្រកាន់​ និង​ស្នើ​សុំ​ឃុំ​ខ្លួន​​ ទើប​ធ្វើឲ្យ​តារា​ចម្រៀង​រូប​នេះ​សម្រេច​ចិត្ត​ទៅ​ភូមិគ្រឹះ​លោក​ជំទាវ ហ៊ុន ស៊ីណាត ដើម្បី​យក​លិខិត​សុំ​ទោស​​ទៅ​ជូន​លោក​ជំទាវ។

យក​លិខិត​សុំ​ទៅ​ទៅ​ជូន​លោក​ជំទាវ ហ៊ុន ស៊ីណាត មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​ម្សិល​មិញ​នេះ​​អ្នកនាង ម៉េង កែវពេជ្ជតា បែរ​ជា​ឡាយ​វីដេអូ​និយាយ​ក្ដែង​ៗ​ថា លោក​ជំទាវ​បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ខ្លួន​រួច​រាល់​អស់​ហើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នោះ​ក្រោយ​ឃើញ​វីដេអូ​ឡាយ​ជិត​១ម៉ោង​របស់​​អ្នកនាង ម៉េង កែវពេជ្ជតា និយាយ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​រួច​មក​​ បាន​ធ្វើ​ឲ្យ​លោក​ជំទាវ​ ហ៊ុន ស៊ីណាត ខឹង​យ៉ាង​ខ្លាំង​​ភ្លាមៗ​នោះ​លោក​ជំទាវក៏​បាន​បង្ហោះ​សារ​ថា៖”បើនាងមិនខុស ហេតុ​អ្វី​នាងមកផ្ទះខ្ញុំសុំទោសខ្ញុំធ្វើអ្វី​ ឬមួយនាងឃើញដីកាចោទប្រកាន់នាង និងស្នើសុំឃុំខ្លួននាង​ទើបនាងស្លរឈាម ឆ្លេឆ្លាអញ្ចើញមកផ្ទះនាងខ្ញុំ សន្តាននាង គេហៅសន្តានអស់កែហើយនាង” ។

លោក​ជំទាវ​ចិត្ត​ធម៌​តែង​តែ​ជួយ​ពលរដ្ឋ​ដែល​ទន់​ខ្សោយ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា៖” ខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន​កូន​ក្មួយ​ និង​មិត្តរួម​ហ្វេសប៊ុក​ជា​ទីស្រឡាញ់​ទាំង​អស់​ឲ្យ​ជួយ​មើល​ តើ​មីមួយ​ហ្នឹង​មក​សុំ​ទោស​ខ្ញុំ​​ដល់​ផ្ទះ​​ព្រម​ទាំង​ធ្វើ​លិខិត​សុំ​ទោស​ថែម​ទៀត​ តែ​អនិច្ចា​មីមមាច​នេះ​វា​ឡាយ​ ថា​ខ្ញុំ​ដក​ពាក្យ​បណ្ដឹង​វា​។ នេះ​ហើយ​ខ្ញុំ​ស្អប់​អាប្បធម៌​អន្តរាគមន៍​អញ្ចឹង​ណាស់​ បាន​ជា​មមាច​នេះ​នេះ​វា​ឡើង​ចាង​បែបហ្នឹង”។

ក្នុង​នោះ​ក៏​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន បាន​ដាក់​ចំៗ​ទៅ​អ្នក​នាង ម៉េង កែវពេជ្ជតា ដោយ​មិន​ញញើត​មាត់ថា៖”ពួកស្រីអស់សាច់​វាឥតអៀនខ្មាស់វាប្រ​ហែល​លេប​ប្រម៉ាត់ខ្លាឃ្មំ ខុសទេដឹង ។ មីអ្នកចំរៀង​នេះវា​ពិតជាព្រហឺនមិនស្គាល់ចាស់​ទុំមែន។ ឆ្ងល់ដែរអ្នកនាង បានលោកលើក​លែងអោយ​ហើយមិនកែ មិនគោរពបែរជាបក​មើលងាយ​គេវិញ លោកអើយលោក”៕