
អត់ទ្រាំមិនបាននៅមុននេះបន្ដិចលោក ជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារអមជាមួយរូបថតច្រើនសន្លឹកព្រលះតារាចម្រៀង ម៉េង កែវពេជ្ជតា ឡើងស្ពឹកមុខរឿងនិយាយឡាយនៅលើហ្វេសប៊ុកកាលពីសម្សិលមិញថាលោកជំទាវ បានដកពាក្យបណ្ដឹងដែលប្ដឹងខ្លួនរួចរាល់អស់ហើយ។
ក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត បានសរសេររៀបរាប់ថា៖” ខ្ញុំសូមជម្រាបដល់បងប្អូនកូនក្មួយ និងមិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ទាំងអស់ឲ្យជួយមើល តើមីមួយហ្នឹងមកសុំទោសខ្ញុំដល់ផ្ទះព្រមទាំងធ្វើលិខិតសុំទោសថែមទៀត តែអនិច្ចាមីមមាចនេះវាឡាយ ថាខ្ញុំដកពាក្យបណ្ដឹងវា។ នេះហើយខ្ញុំស្អប់អាប្បធម៌អន្តរាគមន៍អញ្ចឹងណាស់ បានជាមមាចនេះនេះវាឡើងចាងបែបហ្នឹង”។
សារខាងលើដែលលោកជំទាវ បានបង្ហោះបានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះក៏មានអ្នកខ្លះបានចូលទៅចែករំលែកតៗគ្នាជាមួយការបញ្ចេញមតិយោបល់ថា៖”ពួកស្រីអស់សាច់វាឥតអៀនខ្មាស់វាប្រហែលលេបប្រម៉ាត់ខ្លាឃ្មំ ខុសទេដឹង ។ មីអ្នកចំរៀងនេះវាពិតជាព្រហឺនមិនស្គាល់ចាស់ទុំមែន។ ឆ្ងល់ដែរអ្នកនាង បានលោកលើកលែងអោយហើយមិនកែ មិនគោរពបែរជាបកមើលងាយគេវិញ លោកអើយលោក”៕