ស្ងាត់ៗ ស្រីកា ម្ចាស់ប្រេន YMW និង ស្រីស្អាត Ah Gi Leader នាំគ្នាធ្វើរឿង១ ផ្អើលអស់​មហាជន

2

ជារឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​​ម្ចាស់​ប្រេន​ YMW អ្នកនាង ស្រីកា និង​ស្រីស្អាត​ Ah Gi Leader បាន​ចេញ​មុខ​ធ្វើ​រឿង​មួយ​ជួយ​ដល់​លោក​ស្រីវ័យ​៧០ នាក់​ដែល​ខំ​ត្រដរ​មក​ធ្វើ​ការ​សំណង់​នៅ​ភ្នំពេញ​ដើម្បី​បាន​ថវិកា​បន្ដិច​បន្តួច​យក​ទៅ​ចិញ្ចឹម​ចៅ​ពិកា​ជើង​តាំង​ពី​កំណើត​ ដែល​ត្រូវ​ម្ដាយ​បំបោះបង់ចោល​រួច​ហើយ​រត់​ទៅ​នៅ​ជាមួយ​ប្ដីក្រោយ។

អ្នកនាង ស្រីកា បាន​និយាយ​ថា​ខ្លួន​ពិត​ជា​ខ្លោច​ចិត្ត​អាណិត​ក្មេង​ប្រុស​ពិកា​ជើង​តាំង​ពី​កំណើត​ និង​លោក​យាយ​វ័យ​ ៧០ឆ្នាំ​នេះ​ខ្លាំង​ណាស់​មិន​គួរ​ណា​​​កូន​ស្រី​ របស់​លោក​យាយ​ទុក​កូន​ប្រុស​ចោល​ឲ្យ​ម្ដាយ​ចាស់​ជរា​គ្មាន​ទីពឹង​​មើល​ខុស​ត្រូវ​សោះ ម្ដាយ​ខំមើល​បីបាច់​ខ្លួន​តាំង​ពីកើត​មក​ហើយ​ឥឡូវ​នាំ​ទុក​ឲ្យ​មើល​កូន​ប្រុស​ពិកា​ជើង​មួយ​ទៀត​។

ដោយ​សារ​តែ​ការ​អាណិត​លោក​យាយ​ ​កម្សត់​ខាង​លើ​នេះ​ហើយ​ទើប​​អ្នកនាង ជួយ​ថវិកា​ចំនួន​២៥០ ដុល្លារ​ដើម្បី​ជួយ​សម្រួល​លោក​យាយ បាន​មួយ​រយៈ​ ទោះបី​ជា​មិន​ច្រើន​តែ​នេះ​គឺ​ជា​ទឹក​ចិត្ត​របស់​អ្នកនាង និង​ស្វាមី សង្ឃឹម​ថា​ពុកម៉ែ​បងប្អូន​ជួយ​បរិច្ចាគ​ជូន​លោក​យាយ​ និង​ចៅ​ប្រុស​កម្សត់​នេះ​ផង​ចុះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន។

ចំណែក​ឯ​អ្នក​លក់​ឡេ​ល្បី​ឈ្មោះ​កញ្ញា Ah Gi Leader វិញ​មិន​ឱបដៃ​ឈរ​មើល​ភ្លាម​នោះ​នាង ក៏​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​លោក​យាយ និង​ចៅ​ពិកា​ជើង​ចំនួន​២០០ ដុល្លារ​ផងដែរ​ដើម្បី​ជួយ​សម្រួល​ដល់​លោក​យាយ និង​ចៅ​ប្រុស​បាន​មួយ​គ្រា។

ស្រីស្អាត Ah Gi Leader បាន​រៀបរាប់​ថា៖”ត្បិត​លុយ​នេះ​មិន​ច្រើន​មែន​បង តែ​វា​គឺ​ជា​ទឹក​ចិត្ត​របស់​ខ្ញុំ ឃើញ​ហើយ​អាណិតណាស់​ម្ដាយ​គេ​ម្ដាយ​យើង​បង​អើយ ខ្ញុំ​ឆ្ងល់​កូន​ស្រី​គាត់​ណាស់​ចេះ​ទុក​កូន​ពិកាជើង​ឲ្យ​ម្ដាយ​ចាស់​ជរា​មើល​ទៅរួច ហើយ​គាត់​ចាស់​ហើយ​ឲ្យ​ទៅ​រំពឹង​អ្វី​ចេះ​តែមាន​ហើយ។ ដូច្នេះ​ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​សូម​សំណូមពរ​ឲ្យ​ពុកម៉ែ​បងប្អូន​ជួយ​ដល់​គាត់​ផង​តិច​ក្ដី​ច្រើន​ក្ដី​គឺ​ជា​សទ្ធា​របស់​ពុកម៉ែ​បងប្អូន”។

គួរ​រម្លឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី១​នោះ​ទេ ដែល​ស្រីស្អាត​ទាំង​ពីរ​ខាង​លើ​ចេញ​មុខ​ជួយ​ចាស់​ជរា និង​ទុកគត់​ជន​នៅ​កម្ពុជា​នោះ កន្លង​មក​អ្នកទាំង​ពីរ​ធ្លាប់​បរិច្ចាគ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ជួយ​ដល់​សង្គម​ផងដែរ៕