ភ្ញាក់ផ្អើលដូចចាប់កន្ត្រាក់! ឃើញសម្រស់ពិត មាស សុវណ្ណរតនា សម្ដែងក្នុងរឿងអប់រំខ្លី១ បើ​ប្រៀបធៀបនឹងឥឡូវគឺខុសគ្នាឆ្ងាយហៅលែងឮតែម្ដង

2

កាល​ពី​ពេល​ថ្មីៗ​នេះ​ម្ចាស់​ប្រេន NUNA អ្នកនាង មាស សុវណ្ណរតនា បាន​ធ្វើ​ឲ្យ​ពុកម៉ែ​បងប្អូន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឃើញ​សម្រស់​ពិត​របស់​អ្នកនាង ក្នុង​ខ្សែភាពយន្ត​អប់​រំ​ខ្លី​មួយ​បើ​ប្រៀបធៀប​នឹង​ឥលូវ​គឺ​ខុស​គ្នា​ឆ្ងាយ​ដូច​មេឃ​ហើយ​និង​ដី។

ប្រភពមួយលើកឡើងថាអ្នកនាង មាស សុវណ្ណរតនា ធ្លាប់ចូលប្រឡងកម្មវិធី ស្រីស្អាតរ៉េវឡន កាលពីឆ្នាំ២០០៩។ លុះឆ្នាំ២០១០និង២០១១ ក៏មកប្រឡងកម្មវិធី «ពេជ្រកំពុងច្នៃ» ដោយជាប់​ផ្នែកពិធីការិនីចំណាត់ថ្នាក់លេខ២។ ក្រោយពេល ប្រឡងក្លាយជាពិធីការិនី នៅខ្វះ​បច្ចេក​ទេស អ្នកនាងបានត្រូវខាងទូរទស្សន៍អាស៊ី​អាគ្នេយ៍ តម្កល់ការងារជាតារសម្តែងច្រើនខែ ដោយកាល​នោះថតចម្រៀង កាយវិការខារ៉ាអូខេ បទពីដើម និងថតរឿងអប់រំ។

អ្វីដែលគេទម្លាយចេញទៀតនោះ អ្នកនាងក៏មាន ប្រវត្តិ ជាសមាជិក ក្រុមកំប្លែងរបស់ តារា​កំប្លែង​ជើងចាស់មួយចំនួន។ ទម្រង់សម្តែង របស់អ្នកនាងគឺ ចូលចិត្តការសម្តែងតួឆ្នាស់​ក្រមិច​ក្រមើមជាង តារាទឹកភ្នែក។ រសាយពី​ទី​លាន​សម្តែងអ្នក​នាង ក៏​ជា​ពិធីការិនី ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ធំមួយច្រើនឆ្នាំរហូត គេស្ទើរតែភ្លេចថាអ្នកនាងជា តារាសម្តែងទៅហើយ ។

អ្នកនាងនៅតែប្រកាន់ចិត្ត ចង់បង្កើតការសម្តែងឡើងវិញដោយ អ្នកនាងស្តាយទេព​កោសល្យ។ម្ល៉ោះហើយចំណេះជំនាញ ដែលអ្នកនាង មាននេះ មិនអាចរំលងបានហើយ និងសើរើម្តងទៀត។

ជាថ្មីឡើងវិញ អ្នកនាង មាស សុវណ្ណរតនា អាចងាកមកសម្តែងម្តង​ទៀតឆាប់ៗ ដើម្បីអោយ​មានការភ្ញាក់ផ្អើលម្ក្នុងរបថជីវិតថ្មីជា អ្នកលក់គ្រឿងសំអាងប្រេន NUNA ក្រោយបានការ​ចង្អុលបង្ហាញពី ក្រុមហ៊ុន ដាណាទ្រី។ មិនដឹងថា គម្រោងចេញសម្តែងថ្មី របស់អតីតពិធីការិនី រូបនេះ ល្អដល់កម្រិតបែបណា មានតែហ្វេនៗចាំអ៊ុតមើលខាងមុខទាំងអស់គ្នា។