
អំឡុងពេលបុណ្យឆ្លងចូលឆ្នាំសកលកន្លងផុតទៅថ្មីៗនេះ ម៉ែដា ដែលគ្រប់គ្នាស្គាល់ច្បាស់ដូចថ្ងៃថាជាអគ្គនាយិកា DW Gluta Cambodia នោះបានដឹកដៃស្វាមីលួចទៅផ្អែមល្ហែមនៅកណ្ដាលព្រៃស្ងាត់ហើយឆ្លៀតផ្ដាំមួយឃ្លាទៅកាន់ស្រ្ដីកម្ពុជាទាំងឡាយ ស្ដាប់ហើយគួរពិចារណា។
ខណៈពេលដែលលួចទៅផ្អែមល្ហែមជាមួយស្វាមីធ្វើឲ្យគ្រប់គ្នាលួចច្រណែនហើយនោះ ម៉ែដា ថែមទាំងបាននិយាយថា ទោះបីជារវល់ជាមួយមុខជំនួញរកស៊ីក្ដី តែលោកស្រី នៅតែមានពេលវេលាជួបជុំគ្រួសារស្វាមី និងកូនៗជានិច្ច ព្រោះការជួបជុំគ្រួសារស្វាមីគឺជារឿងសំខាន់បំផុតសម្រាប់លោកស្រី។
ម៉ែដា បន្ថែមទៀតថាបើយើងរកស៊ីមានបានហើយ មិនរកក្ដីសុខឲ្យខ្លួនឯង និងក្រុមគ្រួសារនោះជីវិតគ្មានន័យអ្វីឡើយ ខំរកស៊ីដើម្បីអ្នកណា។ ដូច្នេះលោកស្រី សូមផ្ដាំទៅស្រ្ដីខ្មែរទាំងឡាយត្រូវរកពេលវេលាផ្អែមល្ហែមខ្លះជាមួយស្វាមី កុំខំរកស៊ីដល់ថ្នាក់គ្មានពេលវេលាឲ្យគ្នា។
ការមានពេលវេលាឲ្យគ្នាទៅវិញទៅមកពិតជាសំខាន់ខ្លាំងណាស់សម្រាប់គូស្វាមីភរិយា ព្រោះកាន់តែធ្វើឲ្យចំណងស្នេហ៍រឹងមាំទ្វេរឡើង តែបើយើងគ្មានពេលវេលាឲ្យគ្នានោះចំណងស្នេហ៍មិនសូវរឹងមាំខ្វះភាពផ្អែមល្ហែមសោះក៏ក្រោះ យូរទៅផ្លូវស្នេហ៍ក៏ដើរដល់ផ្លូវបញ្ចប់។
ហេតុដូច្នេះហើយទើប ម៉ែដា និងស្វាមីតែងតែរកពេលវេលាឲ្យគ្នាទៅវិញទៅមកដើម្បីបង្កើតបរិយាកាសនិងផ្អែមល្ហែមជាមួយគ្នាជានិច្ចមិនសូវលួសពេលឡើយទោះបីជានៅផ្ទះ មិនបានចេញទៅដើរកម្សាន្តនៅខាងក្រៅក៏លោកស្រី និងស្វាមីតែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាជានិច្ចដូចជាការធ្វើម្ហូបបញ្ចុកគ្នាទៅវិញទៅមកជាដើម។
ទង្វើនិងសកម្មភាពរបស់អគ្គនាយិកា DW និងស្វាមីទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ព្រោះជាគំរូល្អមួយសម្រាប់អ្នកលក់អនឡាញផ្សេងទៀតគួរតែយកគំរូតាម៕