ដាច់ផ្ញារនិយាយលែងចេញ! រូបថតរៀបការរបស់ម៉ាក់ អ៊ីអ៊ី ជាមួយស្វាមីជនជាតិកូរ៉េ​ស្រស់​ស្អាតដូចតួឯកកុនក្នុងរឿងភាគបុរាណចិន

3

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រូប​ថត​ច្រើន​សន្លឹក​ក្នុង​ថ្ងៃ​រៀប​ការ​របស់​លោកស្រី លី ញូរី អគ្គនាយិកា​ក្រុម​ហ៊ុន​ថែរក្សា​សម្រស់ Newry K&C Beauty Co.,Ltd Brand EEw9 ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ​​ បាន​ធ្វើ​ឲ្យ​មហាជន​ទាំង​ក្នុង និងក្រៅ​ប្រទេស​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ទៅលើ​រូបឆោម​គូស្វាមី​ភរិយា​​មួយ​គូ​នេះ​។

មូល​ហេតុ​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​​ទៅ​លើ​ឪពុក​ម្ដាយ​​តារា​ Tik Tok អ៊ីអ៊ី ដោយ​សារ​តែ​​រូប​ថត​​រៀបការ​គូស្វាមី​មួយ​គូ​នេះ​ស្រស់​ស្អាត​ខ្លាំង​ មើល​ទៅ​ដូច​តួឯក​ប្រុស​ស្រី​ក្នុង​រឿង​ភាគ​​បុរាណ​ចិន​​ អ៊ីចឹង​​ហើយ​​មិន​បាច់​ឆ្ងល់​នោះ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​លោក​ស្រី លី ញូរី ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​វ័យ​ចំណាស់​ជន​ជាតិ​កូរ៉េ​នោះ​ ព្រោះ​កាល​ពី​​ជាង​១០​ឆ្នាំ​​​ស្វាមី​លោក​ស្រី​សង្ហា​ខ្លាំង​ណាស់​មើល​មួយ​ភ្លែត​គ្រប់​គ្នា​ច្រឡំ​ថា​តួ​ចិន​ល្បី​ឈ្មោះ​លោក Jackie Chan ហៅ​ ឈិន ឡុង។

ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​ចូល​ទៅ​​​ចែក​រំលែក​តៗ​គ្នា​និង​បញ្ចេញ​មតិយោបល់​ថា៖” មុន​ដំបូង​ខ្ញុំ​ស្មាន​តែ​បងស្រី​ស្អាត​ដោយ​សារ​កែកុន​នៅ​ប្រទេស​កូរ៉េ តែ​តាម​ពិត​បងស្រី​គឺជា​ស្រ្ដី​ខ្មែរ​ម្នាក់​ដែល​មាន​សម្រស់ស្រស់ស្អាត​តាំង​ពីធម្មជាតិ​មក ហើយ​ខ្ញុំ​ក៏​មិន​ឆ្ងល់​ដែរ​ថា​ហេតុ​អ្វី​បាន​ស្វាមី​បង​លង់​ស្នេហ៍​បងនោះ​ ព្រោះ​មើល​រូប​ថត​ក្នុង​ថ្ងៃ​រៀបការ​ខ្ញុំ​ដឹង​ហើយ​។ តែ​កាល​ពីជាង​១០​ឆ្នាំ​មុន​តា​របស់​បង​ក៏​មិន​អន់​ដែរ​សង្ហា​ខ្លាំងណាស់ បើ​ខ្ញុំ​ឃើញ​តា​បង​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ដែរ”។

ក្រោយ​ឃើញ​ពុកម៉ែ​បងប្អូន​សរសើរ​ខ្លួន​ដូច្នេះ​ ភ្លាម​ៗនោះ​លោក​ស្រី​ លី ញូរី អគ្គនាយិកា​ក្រុម​ហ៊ុន​ខាង​លើ​បាន​ឆ្លើយ​តប​​ថា​ អគុណ​ច្រើន​បងប្អូន​ដែល​ស្រឡាញ់​ចូល​ចិត្ត​ខ្ញុំ​ និង​សរសើរ​ខ្ញុំ​និង​ស្វាមី​ បែប​​នេះ​ខ្ញុំ​ឡើង​ឈាម​ងាប់​ហើយ៕