
ក្រោយពីទទួលបានការគាំទ្រពីពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេសរួចមកឥឡូវនេះផ្សារធម្មជាតិ២៤ របស់លោកស្រីអគ្គនាយិកាវ័យក្មេង ស៊ូ សោភា ត្រៀមសម្ពោធសាខាធំលក្ខណៈខ្នាតយក្សមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះហើយ។
បើតាមដឹងទីតាំងថ្មីផ្សារធម្មជាតិ២៤ របស់លោកស្រី ស៊ូ សោភា គឺនៅមុខក្រសួងការងារជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាទីតាំងមួយស៊ីវីល័យងាយស្រួលដល់ពុកម៉ែបងប្អូន ក្នុងការចុះទៅរកទិញដល់ទីតាំងហាងដោយមិនពិបាកឡើយ។ ផ្សារធម្មជាតិ២៤ តែងតែផ្ដល់ភាពងាយស្រួលដល់ពុកម៉ែបងប្អូនជានិច្ច ដោយផ្ដោតសំខាន់ទៅលើសុខភាពអតិថិជនជាចម្បង ព្រោះគ្រប់បន្លែត្រីសាច់ផ្លែឈើមួយភាគធំគឺនាំចូលមកពីចម្ការ ឧកញ៉ា ម៉ុង ឬទ្ធី និងភរិយាលោកឧកញ៉ា ជាអ្នកធ្វើដោយផ្ទាល់ដៃ។
ចំពោះទីតាំងថ្មី ផ្សារធម្មជាតិ២៤ នេះដែរគឺធំទូលាយជាងទីតាំងទី១ នៅចំហៀងផ្សារទួលគោក ផ្ទះលេខ១១ ផ្លូវ ២៨២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះមុនមានលុយរាប់ម៉ឺនដុល្លារពង្រីកសាខាថ្មីមួយទៀតនេះដំបូង ឡើយលោកស្រី ស៊ូ សោភា មានថវិកាតែ២០ម៉ឺនរៀលប៉ុណ្ណោះដោយប្រមូលទិញផលិតផលគ្មានជាតិគីមីមកធ្វើអាជីវកម្មរហូតក្លាយជាអ្នកជំនួញជោគជ័យវ័យក្មេងត្រឹមមួយប៉ប្រិចភ្នែកដែលគ្រប់គ្នានឹកស្មានមិនដល់។
ឧបភោគបរិភោគគ្មានជាតិគីមីដែលអ្នកនាង ស៊ូ សោភា យកមកពីក្រុមហ៊ុនរបស់លោក ឧកញ៉ា ម៉ុង ឬទ្ធី និងលោកជំទាវមានដូចជា បន្លែផ្លែឈើ ផ្អក ប្រហុក គ្រឿងផ្អាប់ នំខ្មែរ ត្រីសាច់ ជាដើម។ ដូច្នេះប្រសិនបើពុកម៉ែបងប្អូនចង់បានម្ហូបអាហារត្រីសាច់ដែលគ្មានជាតិគីមីដូចដែលបានរៀបរាប់ខាងលើអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 099 244 433 ឬ 015 944 477៕