
តាមពិតកំលោះសង្ហាម្នាក់នេះតើ ធ្វើឲ្យស្រីស្អាត Ah Gi Leader ចូលពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ និងគេងឈឺអស់រាប់អាទិត្យ
កាលពីប៉ុន្មានថ្ងៃមុនស្រីស្អាត Ah Gi Leader ធ្លាក់ខ្លួនឈឺចូលពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុនៅសុខៗនាង ស្រាប់តែធ្លាក់ខ្លួនឈឺបែបនេះសោះ។
បើតាមប្រភពស្និទ្ធស្នាលមួយបានឲ្យដឹងថា មូលហេតុដែលអ្នកលក់ឡេល្បីឈ្មោះខាងលើធ្លាក់ខ្លួនឈឺដោយសារតែនាង ឈឺចិត្តឆ្អិតទ្រូងជាមួយកំលោះសង្ហាវ័យក្មេងម្នាក់ដែលមានឈ្មោះ ប្រុសពៅ ដែលចូលខ្លួនមកបោកចិត្តឲ្យនាង លង់ស្រឡាញ់ចុងក្រោយ បែរជាទៅមានអ្នកថ្មីក្បត់ចិត្តនាង ទៅវិញ។
ក្រោយដឹងរឿងភ្លាមពេលនោះកញ្ញា Ah Gi Leader ឈឺចាប់យ៉ាងខ្លាំងនិយាយអ្វីមិនចេញទេមានតែបង្ហូរគេងយំម្នាក់ឯងនៅក្នុងបន្ទប់បាយមិននឹកទឹកមិនស្រេកយូរៗទៅ ក៏ធ្លាក់ខ្លួនឈឺចូលពេទ្យតែម្ដងទៅ។
ប្រភពដដែលអះអាងទៀតថា តាមដឹងកំលោះសង្ហាវ័យក្មេងឈ្មោះប្រុសពៅ ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយ Ah Gi Leader ក្រោយអ្នកទាំងពីរសម្ដែង MV ជាមួយគ្នាជាច្រើនបទដែលច្រៀងដោយ Ah Gi Leader ផ្ទាល់តែម្ដង។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយខ្លាំងបំផុតនោះទាក់ទងគ្នាមិនបានប៉ុន្មានខែផងខាងប្រុសបែរជាទៅមានអ្នកថ្មីធ្វើឲ្យខាងស្រីឈឺគ្រាំគ្រាចិត្តគេងយំរាល់យំទាំងដៃព្យួរសេរ៉ូម។
ជុំវិញការលើកឡើងខាងលើនេះ សាមីខ្លួនទាំងពីរដែលពាក់ព័ន្ធមិនអាចសុំការបកស្រាយបានទេសង្ឃឹមថាអ្នកទាំងពីរនឹងចេញមុខបកស្រាយក្នុងពេលឆាប់ៗនេះផងចុះដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕