
កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះគឺជាខួបកំណើតអ្នកលក់ឡេល្បីឈ្មោះអ្នកនាង ស្រីកា ម្ចាស់ប្រេន YMW មិនបានរៀបចំធំដុំមែនពិតតែអ្នកនាង បានទទួលសារជូនពរពីពុកម៉ែបងប្អូនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Tik Tok និង IG យ៉ាងច្រើនលើសលប់ដល់ថ្នាក់ធ្វើឲ្យម្ចាស់ប្រេនខាងលើរំភើបខ្លាំងពេកស្ទើរទប់ទឹកភ្នែកមិនបាន។
អ្វីដែលធ្វើឲ្យអ្នកនាង ស្រីកា រំភើបខ្លាំងបំផុតនោះគឺតារា Tik Tok ល្បីៗឈ្មោះជាច្រើនរូបក្រៅពីជួយគាំទ្រផលិតផលរបស់ខ្លួនហើយនោះ ថែមទាំងចេញវីដេអូជូនពរជាមួយពាក្យពេចន៍ដ៏មានអត្ថន័យធ្វើអ្នកនាង មើលហើយទប់ទឹកភ្នែកមិនចង់បាន ដោយមិននឹកស្មានថា មានតារា Tik Tok និងពុកម៉ែបងប្អូនស្រឡាញ់គាំទ្រខ្លួន និងផលិតផល YMW ដល់ថ្នាក់នេះសោះ។
ដូច្នេះក្នុងនាមជាម្ចាស់ប្រេន YMW អ្នកនាងគ្មានអ្វីក្រៅពីលើកម្រាមដៃ១០ អរគុណដល់ពុកម៉ែបងប្អូនដែលជាតំណាងចែកចាយ តារា Tik Tok និងពុកម៉ែបងប្អូនទាំងអស់ឲ្យរកទទួលទានមានបានក្នុងឱកាសឆ្នាំថ្មី២០២១ ខាងមុខនេះសូមឲ្យហេងៗនិងជោគជ័យគ្រប់ៗគ្នា។ អគុណដែលស្រឡាញ់រាប់អាន និងគាំទ្រផលិតផល YMW។
ប្រសិនបើបងប្អូនចង់រកស៊ីក្លាយជាអ្នកមាន មានលុយឡានវីឡាឆាប់ៗ អាចដាក់ដើមទុនធ្វើអាជីវកម្មជាមួយផលិតផល YMW បានដែលមានអ្នកនាង ស្រីកា ជាម្ចាស់ប្រេនព្រោះពេលនេះក្រុមហ៊ុនក៏ត្រូវការតំណាងចែកចាយបន្ថែមទៀត៕