
តារាចម្រៀង ខេង សម្ផស្ស បានធ្វើមហាជនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេគ្រាន់តែចូលផលិតកម្ម Zone ភ្លាមនាង ត្រូវបានលោក អ៊ុច រ៉ាវុឌ្ឍ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាថៅកែផលិតកម្មនោះទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ថែមទាំងចេញមុខនិពន្ធបទថ្មីឲ្យនាង ច្រៀងផ្ទាល់ដៃទៀតផងខុសប្លែកពីតារាចម្រៀងមួយចំនួន។
បទចម្រៀង “អូនល្ងង់” ច្រៀងដោយកញ្ញា ខេង សម្ផស្ស ត្រូវបានគេទម្លាយថាលោក អ៊ុច រ៉ាវុឌ្ឃ ដែលជាចាងហ្វាងផលិតកម្មខំសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងចង់ឲ្យនាង ចេញបទថ្មីនៅផលិតកម្ម Zone ភ្លាមផ្ទុះការចាប់អារម្មណ៍ពីពុកម៉ែបងប្អូនភ្លែតពិសេសគឺមិត្តយុវវ័យតែម្ដង។
ក្ដីរំពឹងមិនបានធ្វើឲ្យលោក អ៊ុច រ៉ាវុឌ្ឃ ខកបំណងនោះទេគ្រាន់តែបទ “អូនល្ងង់” របស់កញ្ញា ខេង សម្ផស្ស ចេញភ្លាមផ្ទុះការគាំទ្រភ្លែតតែម្ដងជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ថា៖”អត្ថន័យបទចម្រៀង និងសាច់ភ្លេងសមគ្នានឹងទឹកដំសំឡឹងរបស់ សម្ផស្ស ខ្លាំងណាស់ សុំសរសើរអ្នកនិពន្ធពូកែដាក់ឲ្យត្រូវហ្នឹងសំឡឹងអ្នកច្រៀងណាស់ស្រឡាញ់បទហ្នឹងណាស់”។
គួររម្លឹកថាមុនមានទ្រនំឈរជើងដូចពេលនេះកន្លងមកកញ្ញា ខេង សម្ផស្ស បានតស៊ូអស់រយៈពេលជាច្រើនឆ្នាំក្នុងវិស័យចម្រៀងផងដែរ៕