
អ្នកនាង Love Riya ហាក់កាន់តែស្រស់ស្អាតទ្វេឡើងពីមួយទៅមួយថ្ងៃ ជាមួយការតុបតែងខ្លួនឡូយឆាយហាយសូតាមបែបអ្នកម្ដាយសម័យថ្មី គួបផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតបានធ្វើឲ្យប្រជាប្រិយភាពអ្នកលក់អនឡាញកាន់តែមានការគាំទ្រខ្លាំងពីពុកម៉ែបងប្អូន។
យ៉ាងណាមិញបើនិយាយពីរូបសម្រស់កូនស្រីរបស់អ្នកនាង Love Riyaវិញគឺអូន ទែនៗ បានកំពុងធ្វើឲ្យមហាជនមានមានការលួចស្រឡាញ់ និងក្នាញ់គ្រប់ៗគ្នា ជាមួយរូបសម្រស់ខ្ជួតគួរឲ្យក្នាញ់ ក្រមិចក្រមើម ចេះដើរតេះតាស់ ជាពិសេសការតុបតែងខ្លួនស្អាតគួរស្រឡាញ់ខ្លាំងណាស់។
ដោយឡែកថ្មីៗនេះមហាជនជាច្រើនមានការផ្ទុះសំណើចសឹងគ្រប់ៗគ្នា ក្រោយពីឃើញកូនស្រី Love Riyaអូន ទែនៗ បានឡាយវីដេអូ ជាមួយ មាំមី ហើយស្រែកឡូឡារទាំងមិនច្បាស់ រហូតធ្វើឲ្យអ្នកទស្សនាឃើញហើយ ទប់សំណើចសឹងតែមិនបាន។
ភ្លាមៗមហាជនជាច្រើនបានលើកឡើងថា គួរឲ្យក្នាញ់ ចង់ថើបដល់ហើយ អូនទែនៗ ឡើងខ្ចួតគួរឲ្យស្រឡាញ់ សំខាន់មានជំនាញកាត់រកមាំមីទៀត ធំឡើងដឹងតែក្លាយជាអ្នកលក់ អនឡាញដែរហើយ៕