
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះនេះពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេសដែលនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញសកម្មភាពសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោះស្បែកជើងហើយដើរជើងទទេដើរដាំណាំនៅឯស្រុកកំណើតខេត្តកំពង់ចាម យ៉ាងសាមញ្ញបំផុត។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ មាតាមនុស្សធម៌ បានបង្ហោះរូបភាពអមជាមួយសារសរសេររៀបរាប់ថា៖”មិនភ្លេចទេអនុស្សាវរីយ៍ជាមួយប្រជាពលរដ្ឋក្នុងស្រុកកំណើត នៅភូមិទី២ ឃុំរកា ខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងរម្លឹកអនុស្សាវរីយ៍ដ៏សែនឈឺចាប់ នៃរបបកាប់ សម្លាប់ ឃោ ឃៅបំផុត ៣ឆ្នាំ ០៨ខែ ២០ថ្ងៃ និងស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏បាននាំ មកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារ សម្តេចផងដែរ”។
ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត ត្រូវជាប្អូនថ្លៃសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានយករូបភាពទាំងនោះមកបង្ហោះបន្តដោយសរសេររៀបរាប់ថា៖”បងស្រីសំណព្វចិត្តរបស់ខ្ញុំជាកូនកសិករគាត់នៅចាំការធ្វើចម្ការដាំដំណាំទៀតគាត់រស់នៅភូមិទី២ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ រដូវដាំដំណាំថ្នាំចុកហៅថាថ្នាំជក់ហើយពេលនេះ”។
ភ្លាមៗនោះពុកម៉ែបងប្អូនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានចូល Comment សរសើរថា៖” ជាថ្នាក់ដឹកនាំប្រទេសទាំងមូលតែសម្ដេចម៉ែ ដោះស្បែកជើងដើរឡើងសាមញ្ញដាំដំណាំអត់ខ្លាចឈឺបាតជើងអីបន្ដិច។ ទង្វើសម្ដេចម៉ែ កាន់តែធ្វើឲ្យកូនៗគោរពស្រឡាញ់សម្ដេចម៉ែ និងសម្ដេចពុកខ្លាំងឡើង កូនអរគុណច្រើនដល់សម្ដេចពុក និងសម្ដេចម៉ែ ដែលដឹកនាំប្រទេសកម្ពុជាឲ្យមានសុខសន្តិភាពសម្បូរសប្បាយអរគុណសន្តិភាព”៕