ជិតដល់បុណ្យណូអែលកំលោះសង្ហា សន ពិសិដ្ឋ ដាក់មួយក្បាច់ធ្វើឲ្យនារីៗ ចាប់អារម្មណ៍ធ្វើ​ភ្នែកស្លឺតែម្ដង

76

នៅ​សល់​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ​បុណ្យ​ណូអែល​នឹង​ខិត​ចូល​មក​ដល់​ហើយ​ ឃើញ​ដូច្នេះ​​តារាសម្ដែង​រូប​ស្រស់​សង្ហា​លោក សន ពិសិដ្ឋ បាន​ទៅ​ថត​រូប​ Santa ក្នុង​ឈុត​ក្រហម​ឆ្អិន​ឆ្អៅ​ចំហរ​ដើម​​សាច់​ដុំ​ដើម​ទ្រូង​កង់ៗ​​ នារីៗ​ឃើញ​​​ជជក់មាត់​សំឡឹង​មិន​ដាក់​ភ្នែក។

ទោះបី​ជា​ស្លៀកពាក់​សិច​បញ្ចេញ​​សាច់​ក្បាល​ពោះ​៦កង់​ដើម​ទ្រូង​ដ៏​ហាប់​ណែន​ក្ដី តែ​កំលោះ​សង្ហា សន ពិសិដ្ឋ មិន​ភ្លេច​ពាក់​ម៉ាស់​ការពារ​ពី​ការ​រីករាល​ដាល​នៃជំងឺ​ឆ្លង​កូវីដ​១៩​ដែរ។ដែល​នេះ​​គឺ​ជា​សារ​មួយ​ដែល​លោក​ចង់​ ដាស់​តឿន​ដល់​ពុកម៉ែ​បងប្អូនថា៖”ពេលជួប​ជុំ​គ្នា​ឬ​ទៅណា​មក​ណា​កុំភ្លេច​ពាក់​ម៉ាស់​​ការ​ពារ​ ព្រោះ​យើង​មិន​ដឹង​ថា​អ្នក​ណា​ម្នាក់​មាន​ជំងឺ​កូវីដ​១៩ នោះ​ទេ”។

ការ​បង្ហោះ​រូប​ថត​​សិចស៊ី​ជាមួយ​ដើម​ទ្រូង​ហាប់​ណែន​អប​ជាមួយ​សារ​អប់រំ​របស់​លោក សន ពិសិដ្ឋ នេះ​ដែរ​បាន​ធ្វើ​ឲ្យ​ក្រមុំៗ​មួយ​ចំនួន​​ចូល​ទៅ​ខមមិន​ថា៖ “ញាក់​សាច់​សាច់​សង្ហា​ខ្លាំង​ម្ល៉េះតួ​ឯក​ប្រុស​ក្នុង​រឿង​នាឡិកាដាស់វិញ្ញាណ ឃើញ​ហើយចង់​លង់​ទប់​អារម្មណ៍​មិន​ចង់​បាន។ លើក​ទី១​ហើយ​ឃើញ​បង​ថត​រូប​ស្ទីល​បង្ហាញ​កាយវិកា​បែបនេះ​”។

គួរ​រម្លឹក​ថា​កំលោះ​សង្ហា​ សន ពិសិដ្ឋ គឺជា​តារាសម្ដែង​ប្រុស​ជួរ​មុខ​របស់​កម្ពុជា​​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំងនាពេល​បច្ចុប្បន្ន​ព្រោះ​គ្រប់​ខ្សែភាពយន្ត​ភាគ​​ និង​ខ្នាត​ធំ​លោក​គ្រង​តំណែង​ជាតួឯកទាំងអស់​ជាមួយ​ទេពកោសល្យ​សម្ដែង​ដ៏​ប៉ិន​ប្រសប់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហើយ​សរសើរ​លោក​មិន​ដាច់​ពីមាត់៕