ម្ហូបបន្លែផ្លែឈើធម្មជាតិលោកឧកញ៉ា ម៉ុងឬទ្ធី កំពុងតែត្រូវប៉ាន់ខ្លាំងនៅផ្សារធម្មជាតិ២៤​របស់​អ្នកនាង ស៊ូ សោភា

19

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​ផ្សារ​ធម្មជាតិ​២៤ របស់​អ្នកនាង ស៊ូ សោភា ដែល​ជា​ហាង​​លក់​គ្រឿង​បរិភោគ​​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​​ពុក​ម៉ែ​បងប្អូន​​ព្រោះ​គ្រប់​ម្ហូប​អាហារ​ដែល​លក់​នៅ​ផ្សារ​ខាង​លើ​គឺ​ជួយ​ឲ្យ​អតិថិជន​មាន​សុខភាព​ល្អ ជាមួយ​រសជាតិ​ឆ្ងាញ់​បាន​ទទួល​ទាន​ហើយ​ច្បាស់​ជា​ជាប់​ចិត្ត​ច្បាស់ជា​មិន​ខាន់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អាម្មណ៍​ខ្លាំង​បំផុត​នោះ​បន្លែ​ផ្លែឈើ​ និង​ម្ហូប​អាហារ​ក្នុង​ស្រុក​មួយ​ចំនួន​​​​ដែល​​ទទួល​ទាន​ហើយ​ធ្វើ​ឲ្យ​ពុកម៉ែ​បង​ប្អូន​មាន​សុខភាព​ល្អ​នោះ​គឺ​​អ្នកនាង ស៊ូ សោភា យក​​មក​ពី​ចម្ការ​ឧកញ៉ា ម៉ុង ឬទ្ធី ​និង​ភរិយា​របស់​​លោក​ឧកញ៉ា​ផ្ទាល់​​នៅ​ឃុំកែវផុស។ គ្រាន់​តែ​យក​ចូល​មក​ដល់​ហាង​​ផ្សារ​ធម្មជាតិ​២៤​ភ្លាម​​ទទួល​បាន​ការ​កំម្ម៉ង់​ពី​អតិថិជន​​ភ្លូក​ទឹក​ភ្លូកដី​​ដឹក​ជញ្ជូន​មិន​ចង់​ទាន់​ទេ មាន​ពេល​ខ្លះ​បុគ្គលិក​ស្ទើរ​តែ​រក​ពេល​ញ៉ាំ​គ្មាន។

ភាពសម្បូរបែបនៃផលិតផល៖ បច្ចុប្បន្ននេះ ហាងម្ហូបអាហារមានច្រើនប្រភេទ​ ច្រើនជម្រើស​ណាស់។ ដូច្នេះ ដើម្បីឱ្យមានភាពលេចធ្លោឆាប់រហ័ស អ្នកនាង ស៊ូ សោភា បាន​ប្រមូលផ្ដុំ​នូវគ្រប់ប្រភេទផលិតផលធម្មជាតិទាំងអស់មកតាំងលក់នៅក្នុងហាង ផ្សារធម្មជាតិ២៤ ផ្ទាល់​តែម្ដង រាប់តាំងពីគ្រឿងល្អិតល្អោច ដូចជា ប្រហុក ផ្អក ជាដើម។ ព្រោះថា អ្នកនាងចង់​បង្កភាពងាយស្រួលដល់អតិថិជនដែល ចូលហាងតែមួយលើក  គឺអាចជាវបាន​នូវគ្រប់​មុខទំនិញមានគុណភាពទាំងអស់ក្នុងពេលតែមួយតែម្ដង។

ក្រោយពីជោគជ័យ ក្នុងការចាប់យកគោលដៅទាំង​បីចំណុចខាងលើធ្វើ​ជាគុណតម្លៃ​ក្នុង​អាជីវកម្មហើយនោះ អ្នកនាងក៏បានបញ្ជាក់ថា នឹងពង្រីកទីផ្សារ ហាងផ្សារធម្មជាតិ២៤ មួយកន្លែងទៀត នៅមុខក្រសួងការងារ ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អតិថិជនផងដែរ​ ៕