ជួយមិនចេះហត់! ទើបតែជួយរដ្ឋាភិបាល ទិញវ៉ាក់សាំងកូវីដ១៩ថ្ងៃមុនសោះ ឥឡូវ ម៉ែរួយ ជួយម៉ាស់ជិត៣ម៉ឺនម៉ាស់បន្ថែមទៀត

12

បើ​និយាយ​ពី​អ្នក​លក់​អនឡាញ​ចិត្ត​ធម៌​ចូល​រួម​កិច្ច​ការងារ​សង្គម​ដោយ​មិន​ខ្លាច​នឿយ​ហត់​​មហាជន​ប្រហែលជា​នឹក​ឃើញ​ដល់​លោក​ជំទាវ ឧកញ៉ា ម៉ែរួយ អគ្គនាយិកា​ Rouy Infinity Co.,ltd មុន​គេ​ហើយ​​។

ជាក់ស្ដែង​អំឡុង​ពេល​ប្រទេស​កម្ពុជា​​ត្រូវ​ការ​ថវិកា​ ទិញ​វ៉ាក់សាំង​កូវីដ​១៩​មក​ចាក់​ជូន​ពុក​ម៉ែ​បងប្អូន​ដោយ​ឥតគិត​ថ្លៃ​មិន​ទុក​ចាំ​ស្អែក​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ បាន​បរិច្ចាគ​ថវិកា​​ជូន​រដ្ឋា​ភិបាល​ភ្លែត​ដោយ​គ្មាន​រារែក​ចិត្ត​អ្វី​បន្ដិច ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​លោក​ទំទាវ​ឧកញ៉ា បាន​ចូល​រួម​កិច្ចការ​ងារ​​​សង្គម​ ព្រោះ​នេះ​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​​​ធ្លាប់​គិត​ថា​ថ្ងៃ​ណា​មួយ​បើ​លោក​ជំទាវ​រកស៊ី​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម​និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត។

បន្ថែម​ពី​ការ​ជួយ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​កាល​ពី​ពេល​ថ្មីៗ​នេះ​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ ក៏​បាន​ជួយ​ម៉ាស់​ពាក់​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដល់​រដ្ឋាភិបាល​ជិត​៣ម៉ឺន​ម៉ាស់​​តាម​រយៈ​លោក​ឧត្ដម​សេនីយ៍​ទោ​ ហ៊ុន សុធី ស្នង​ការ​រង​ទទួល​ផែន​ការងារ​ធនធាន​មនុស្ស​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​តំណាង​​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯ​ ស ថេត អគ្គស្នងការ​ងរង​នគរបាល​ជាតិ។

បើ​តាម​ហ្វេសប៊ុក​ផេក​ Maerouy Queen of Univers បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ប៉ុន្មាន​សន្លឹកថា៖”នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​បានទទួលម៉ាស់ចំនួន២ម៉ឺន៥ពាន់ម៉ាស់​ ដែលជាការ​ឧបត្ថម្ភ​របស់ក្រុមហ៊ុនរួយ​ អ៉ិនហ្វីនីធី​(ម៉ែរួយ)ជូនដល់ស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ​សម្រាប់កម្លាំងនគរបាលពាក់ការពារចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩”៕