ជាអ្នកលក់អនឡាញទេតែ ស្រីកា ថតបង្ហាញម៉ូដរថយន្តទំនើប និងម៉ូតូធំកាច់រាងឡើងឡូយ​មិនចាញ់តារាម៉ូដែលឡើយ

60

ជា​អ្នក​លក់​អន​ឡាញ​មែន​ពិត​តែ​អ្នកនាង ​ស្រី​កា ម្ចាស់​ប្រេន​ YMW លេច​មុខ​ថត​បង្ហាញ​ម៉ូដ​ឲ្យ​​ក្រុម​ហ៊ុន​រថយន្ត​ទំនើប និង​ម៉ូតូធំ​ឈរ​កាច់​រាង​ឡើង​ឡូយ​មិន​ចាញ់​តារាម៉ូដែល​​នោះ​ទេ បើ​មិន​ប្រាប់​គ្នា​ប្រហែល​ជា​គិត​ថា​ ម្ចាស់​ប្រេន​ខាង​លើ​ជា​អ្នក​បង្ហាញ​​ម៉ូដ​អាជីពហើយ។

ជាក់ស្ដែង​​គ្រាន់​តែ​រូប​អ្នកនាង ស្រីកា បង្ហោះ​រូប​នៅ​លើ​ហ្វេសប៊ុក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​មាន​អ្នក​ចុច​ Like ចែក​រំលែក​តៗ​គ្នា​ និង​​ Comment រាប់​ពាន់​នាក់​ជាមួយ​ពាក្យ​ពេចន៍​សរសើរ​មិន​ដាច់​ពី​មាត់ថា​៖” Idol ចាប់​អាជីព​មួយ​ទៀត​ហើយ ពី​អ្នក​លក់​អនឡាញ​មក​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូដ​ទៀត​ រាង​ឡើង​កប់​តែ​ម្ដង​  សូម​សរសើរ​អូន​ពូកែ​រក​ស៊ី​ហើយ​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ទៀត​រក​ឯណា​បាន​មនុស្ស​ស្អាត​ ឆ្លាត​ដូច​អូន​នោះ”។

ក្រោយ​ពី​ឃើញ​​ហ្វេន​ៗ​នៅ​ក្នុង​សង្គម​ហ្វេសប៊ុក​សរសើរ​ខ្លួន​មិន​ដាច់​ពី​មាត់​ដូច្នេះ​ភ្លាម​​ៗ​នោះ​ ម្ចាស់​ប្រេន​ YMW បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​ពា្យ​ពេចន៍​មួយ​ចំនួន​ថា៖” អគុណ​ដល់ពុក​ម៉ែ​បងប្អូនដែល​ស្រឡាញ់​ចូល​ចិត្ត​ខ្ញុំ អរគុណ​ដែល​តែង​តែ​លើក​ទឹក​ចិត្ត​ដល់​នាង ខ្ញុំ​រហូត​មក​។ ចង់​ប្រាប់​ថា​ខ្ញុំ​ក៏​ស្រឡាញ់​គោរព​ពុកម៉ែ​បងប្អូន​ដូចគ្នា​”។

ចំណែក​ឯ​​កំលោះ​សង្ហា​ទាំង​ពីរ​រូប​ដែល​ថត​ស្ប៉ត​ជាមួយ​អ្នកនាង ស្រីកា ខាង​លើ​គឺ​ស្វាមី​អ្នកនាង​និង​ប្អូន​ប្រុស​អ្នកនាង គឺ​ថត​ដើម្បី​ប្រម៉ូដ​ផលិតផល​ YMW មិន​បាន​ថត​ឲ្យ​ក្រុម​ហ៊ុន​ណា​​នោះ​ទេ។ ចំពោះ​រឿង​ថ្ងៃ​ខាង​មុខ​ បើ​មាន​ក្រុម​ហ៊ុន​​ណាមួយ​ហៅ​អ្នកនាង ទៅ​ថត​ស្ប៉ត​សុំ​ពេល​ពិចារណា​សិន​ បើ​ពេល​វេលា​អំណោយ​ផល​មិន​រវល់​ជាមួយ​ការងារ​រកស៊ី​អ្នកនាង និង​ថត៕​