
នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ នៅមុននេះបន្តិចអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយធ្លាយដំណឹងដ៏រសើបមួយថា ចំណងស្នេហ៍ប្តីប្រពន្ធ របស់ អ្នកឧកញ៉ា ឌួង ឆាយ និង ភរិយាជាទីស្រឡាញ់របស់លោក គឺលោក ជំទាវ ដេត ម៉ាលីណា បានដើរដល់ផ្លូវបញ្ចប់ហើយ ។
ជាក់ស្តែងបើយោងផេកFacebook និង Instargrammជាផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា បានផុសរៀបរាប់នៅមុននេះបន្តិចដូចគ្នាថា សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 ។
ក្រោយពីបានទទួលដំណឹងនេះភ្លាមមានមហាជនជាច្រើនសម្តែងការសោកស្តាយ មិនសប្បាយចិត្ត មិនគួរឲ្យជឿ ព្រោះមិននឹកស្មានដល់ថា ចំណងស្នេហ៍ស្រឡាញ់គ្នាយ៉ាងផ្អែមល្អែមរវាងលោកឧកញ៉ា និង លោក ជំទាវ ត្រូវបានបញ្ចាប់ទៅជាបែបនេះ ដោយបានបន្សល់តែភាពសោកសៅ និងកូនៗ ត្រូវរស់នៅបែកគ្នា។
គួរបញ្ចាក់ថាចំពោះរឿងរ៉ាវក្នុងគ្រួសាររហូតឈានដល់ការចែកផ្លូវគ្នានេះគេនៅពុំទាន់ដឹងថា មានមូលហេតុអ្វី? ហើយដំណឹងនេះជាការពិតឬយ៉ាងណាឡើយ? ស្របពេលគេក៏ពុំទាន់ឃើញការឆ្លើយតបពីសំណាក់លោកឧកញ៉ា ឌួង ឆាយ ដែលជាស្វាមីនោះដែរ៕
អត្ថបទ៖ ឈន់ ស៊ាងហៃ