ដូចតាមការសន្យាឥឡូវឧកញ៉ា ឡេង ណាវ៉ាត្រា យកថវិកាទៅប្រគល់ជូន ឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងកូវីដ១៩ជាមួយ សម្ដេចតេជោ រួចរាល់ហើយ

5

នៅ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ នេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រាគ្រុប បាន នាំទឹកប្រាក់ចំនួន  ១លាន ដុល្លារយកទៅប្រគល់ជូន ឯកឧត្ដម សេង ទៀងដើម្បីចូលរួមទិញ វ៉ាក់សាំងចាក់ជូន ពលរដ្ឋដោយឥតគិតថ្លៃ  ជា មួយសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជារួចរាល់ហើយ។

ទឹកប្រាក់ចំនួន ១លាន  ដុល្លារនេះលោកឧកញ៉ាបានយកទៅ  ប្រគល់ជូន ឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែ ម្ដង។ នេះជាការ វិការសប្បុរស  ដ៏ ធំធេង ដែលមិនមានអាចបំភ្លេច បាន ក្នុង ការ ចូល រួម  ជួយ ដល់ សង្គម របស់ ឧកញ៉ា  ឡេង ណាវ៉ាត្រា  ជានិច្ចកាល លោក ឧកញ៉ា វ័យ ក្មេង  ដែល  ធ្លាប់ មាន ប្រវត្តិ ជា  ពលករ ធ្វើ ការ នៅ  ប្រទេស កូរ៉េ រូប នេះ តែង តែ ជួយ ដល់ សង្គម ជា និច្ច។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះលោក ឧកញ៉ា ទើបតែបានបរិច្ចាគចំនួន៦០ម៉ឺនដុល្លារព្រម ទាំង អង្ករ ៥០តោនចូលរួមជាមួយសម្ដេចតេជោជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ផងដែរ។

ការចូលរួមបរិច្ចាគរបស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ បាន គេ មើល ឃើញ ថា បាន ធ្វើ ឡើង មុន គេ ភ្លាមៗ តែ ម្ដង បន្ទាប់ ពី សម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បាន ឆ្លងចូល ដល់ សហគមន៍ កម្ពុជា។ បន្ទាប់ មក ឃើញ មាន  លោក ឧកញ៉ា អ្នក ឧកញ៉ា ព្រម ទាំង សប្បុរសជន ជា ច្រើន  ទៀត បាន  ចូល រួម បរិច្ចាគ ជា បន្ត បន្ទាប់។

ស្មារតី សាមគ្គីភាព វប្បធម៌ នៃ ការ ចែក រំលែក ក្នុង ការ ប្រយុទ្ធ ប្រឆាំង ជា មួយ កូវីដ១៩  ក្នុង ចំណោម ប្រជាជន កម្ពុជា យើង  ត្រូវ បាន គេ មើល ឃើញ ថា មាន ធំ ធេង មហាសាល ដែល បាន ក្លាយ ជា ខឿន ការពារ សុខភាព របស់ ប្រជាជន ដ៍ រឹង មាំ។

ផ្អែក តាម ផេក សម្ដេច តេជោ គិត មក ដល់ ល្ងាច  ថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ថវិកាដែល សប្បុរសជន ចូល តាម តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។

សូម បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕