ថាមុខមាត់ អ៊ីអ៊ី ទៅស្រស់ស្អាតស្រដៀង Liza តែបើក្បាច់រាំគ្រលែងចង្កេះវិញមិនចាញ់គ្នា​ប៉ុន្មានឡើយអ្នកគាំទ្រឃើញច្បាស់ជាបះសក់មិនខាន់

70

តារា Tik TiK  ល្បី​ឈ្មោះ​នាង​តូច​ អ៊ីអ៊ី ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដូច​ថ្ងៃថា​ជា​កូន​ស្រី​បង្កើត​លោក​ស្រី លី ញូរី អគ្គនាយិកា​ផលិតផល​ថែរក្សា​សម្រស់ប្រេន EEw9 នោះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង​ទៅ​លើ​រូប​សម្រស់​របស់​នាង ថា​ស្រស់ស្អាត​ស្រដៀង​​ Liza ដែល​ជា​តារា​ចម្រៀង​ក្រុម​ BlackPink ។

ក្រៅ​ពី​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ថា​រូប​សម្រស់ស្រស់ស្អាត​ស្រដៀង​ Liza ហើយ​នោះ​ថ្មីៗ​នេះ​ អ៊ីអ៊ី បាន​ធ្វើ​ឲ្យ​​ហ្វេនៗ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​នាង បញ្ចេញ​ក្បាច់​រាំ​​គ្រលែង​ចង្កេះ​​ជាមួយ​រាងកាយ​ដ៏​ស្រឡូន​​ស្រស់ស្អាត​ និង​ទាក់​ទាញ់​ខ្លាំង​ណាស់​ដល់ថ្នាក់​ធ្វើ​ឲ្យ​គ្រប់​គ្នា​លាន់​មាត់សរសើរ​ថា៖” ពូកែ​រាំ​ណាស់​ប្អូន​ស្រី ក្បាច់​រាំ​អូនមិន​ចាញ់​ Liza ទេ​និយាយ​ទៅ​ប្អូន​មាន​ទេពកោសល្យ​សិល្បៈ​ណាស់ ថ្ងៃ​ខាង​មុខ​បង​គិតថា​អូន​ជា​ Liza ទី២​ហើយ​បើ​ពូកែ​ហើយ​ស្រស់​ស្អាត​យ៉ាង​ហ្នឹង បើ​មិន​ប្រាប់​បង​គិតថា​អូន​ និង​ Liza ជាកូន​ភ្លោះហើយ”។

គួរ​បញ្ជាក់ថា​កន្លង​មក​លោក​ស្រី លី ញូរី បាន​ឲ្យ​ដឹង​ថា អ៊ីអ៊ី កូន​​​ស្រី​របស់​លោក​ស្រី​ ស្រឡាញ់​សិល្បៈ​ខ្លាំង​ណាស់​នៅ​ថ្ងៃ​អនាគត​រូប​គេ​ចង់​ក្លាយ​ជា​​តារាចម្រៀង​ និងរាំ​របស់​ក្រុម K-Pop ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ផងដែរ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ទំនេរ​ពីការ​ងារ​សិក្សា​នាងតូច​រូប​នេះ តែងតែ​ហាត់​រាំ​នៅ​មុខ​កញ្ចក់​មើល​ខ្លួន​ ដោយ​មិន​ខ្លាច​នឿ​ហត់​ឡើយ ក្នុង​គោល​បំណង​តែ​មួយ​គត​គឺ​ចង់​សម្រេច​ក្ដី​ស្រម៉ៃ និង​លើក​មុខមាត់​​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។