អ្នកនាង ស៊ូ សោភា ញញឹមរីកមុខដូចគ្រាប់ជី ដំណើរការត្រឹម១ប៉ប្រិចភ្នែក តែផ្សារធម្មជាតិ២៤​របស់ខ្លួនវាយលុកទីផ្សារក្រៅប្រទេស

2330

ដោយ​សារ​​តែ​ទទួល​បាន​កាចាប់​អារម្មណ៍​ពី​ពុកម៉ែ​បងប្អូន​នូវ​​ម្ហូប​អាហារ​ បន្លែផ្លែឈើ ត្រីសាច់ គ្រប់​ប្រភេទ​គ្មាន​ជាតិ​គីមី​​ទទួល​ទាន​ហើយធ្វើ​ឲ្យ​សុខភាព​ល្អ និង​សម្រស់​ស្រស់ស្អាត​ ទើប​ធ្វើ​ឲ្យ​ផ្សារ​ធម្មជាតិ​២៤ របស់​អ្នកនាង ស៊ូ សោភា ដំណើរ​ការ​​មិន​​ទាន់​បាន​១ឆ្នាំ​​ស្រួល​បួល​ផង​​ឥឡូវ​មាន​ទីផ្សារ​ក្រៅ​ប្រទេសបាត់។

អ្នកនាង ស៊ូ សោភា បាន​ឲ្យ​ដឹង​ថា បើគិត​មក​ដល់​ពេល​នេះ​ផ្សារធម្មជាតិ​២៤ បាន​បើក​​ដំណើរ​ការ​ជិត​បាន​១ឆ្នាំ​ហើយ ដោយ​​ការ​បើក​ដំបូង​ជា​លក្ខិណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ តែ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​អតិថិជន ទើប​អ្នកនាង និង​ស្វាមី​សម្រេច​ចិត្ត​បើក​ហាង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ នៅ​ផ្សារ​ទួលគោក​នេះ​តែម្ដងទៅ។

អ្នកនាង បន្ថែម​ទៀតថា សព្វថ្ងៃ​នេះ​គ្រប់​ផលិតផល​​នៅ​ក្នុង​ ផ្សារ​ធម្មជាតិ២៤គឺលក់ដាច់​ខ្លាំង​ណាស់ ពេល​ខ្លះ​បុគ្គលិក​ជាង​២០នាក់ រក​ពេល​ញាំបាយ​សឹង​តែ​មិនចង់​បាន។ ចំពោះ​ភ្ញៀវ​ដែល​​ទិញ​គ្រឿង​សម្រាប់​ទទួល​ទាន នៅ​ផ្សារ​ធម្មជាតិ​២៤ នេះ​ដែរ​ ដំបូង​ឡើយ​ពួកគាត់​គ្រាន់​តែ​មក​ទិញ​ញាំសាក​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ តែ​ក្រោយ​សាក​ហើយ​ចាប់​ចិត្ត​នឹង​រសជាតិ ក៏​ក្លាយ​ជាម៉ូយ​ដុំ​ប្រចាំ​ផ្សារ​តែម្ដងទៅ។

មួយវិញ​ទៀត​គ្រប់​អតិថិជន ដែល​គាត់​បាន​ទទួល​ទាន​ផលិតផល​នៅ​ផ្សារ​ធម្មជាតិ២៤ នេះ​ហើយ​តែង​តែ​និយាយ​ថា៖” ទី១​ គាត់​ញាំហើយ​អត់​មាន​ឈឺក រាគរូសឈឺពោះ​អីនោះ​ទេ ទី២ បើ​និយាយ​ពី​រសជាតិ​វិញ​គឺ​ឆ្ងាញ់​កប់​សារីតែម្ដង ទី៣ តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​​មិន​ថ្លៃ​ពេក ហើយ​ក៏​មិន​ថោកពេក ទី៤ នោះ​គឺ​សុវត្ថិភាព ”

ចំពោះ​សុវត្ថិភាព​នេះ​ដែរ​គឺ​ផលិតផល​ផ្លែ​ឈើ​ក្នុង​ស្រុក​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ដោយ​មិនបាន​​ប្រើ​ប្រាស់​​ជាតិ​គីមីឡើយ ព្រោះ​ទិញ​ពី​ប្រជា​កសិករ​​ដូច​ជា​ប្រហុក ផ្អក ជ្រក់ ម៉ាំ គឺ​អត់​ដាក់​ថ្នាំ​នោះទេ​។ ផ្លែ​ឈើ​មួយ​​ចំនួន​គឺ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ដូច​ជា អូស្ត្រាលី កាណាដា ញូហ្សែឡែន ជប៉ុន និង​ប្រទេស​ ប៉េរូ ដោយ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ពី​ក្រសួង​ដែលពាក់ព័ន្ធ។

ក្រៅ​ពី​នេះ​បន្លែ​ផ្លែ​ឈើ​មួយ​​ចំនួន​ទៀត​ដែល​គ្មាន​ជាតិ​គីមី ដែល​អ្នកនាង ស៊ូ សោភា យក​មក​ពី​ចម្ការ​ ឧកញ៉ា ម៉ុងរិទ្ធី មាន​ដូច​ជា​ផ្លែ ធូរ៉េន សៅម៉ៅ ម្ឃុត ត្រសក់​ផ្អែម ត្របែក ក្រូចក្លុង ស្វាយ ណាំដក ម៉ៃ ផងដែរ។ ចំណែក​ផលិត​មួយ​ចំនួន​ទៀត​ដែល​អ្នកនាង យក​ពី​លោក​ជំទាវ ដែល​ត្រូវ​ជា​ភរិយា​ ឧកញ៉ា ម៉ុង រិទ្ធី មាន​ដូច​ ប្រហុក ផ្អក ម៉ាំជ្រក ប្រហុក​ត្រីឆ្នោ ប្រហុកត្រីរៀល ជ្រក់ត្រពាំង​ ផ្អកសាច់ជ្រូក សាច់ជ្រូកចង្កាក់ សាច់ក្រកជ្រូក ត្រីងៀតផ្អែម ត្រីងៀតប្រៃ ត្រីប្រា ហើម សុទ្ធតែ​អត់មាន​ជាតិ​គីមីទាំងអស់​ញាំហើយ​មិនធ្វើ​ឲ្យ​ខូច​សុខភាព។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ផលិតផល​មួយ​ចំនួន​គឺ​អ្នកនាង ស៊ូ សោភា ធ្វើ​ខ្លួន​ឯង​ផ្ទាល់​ជាមួយ​​បុគ្កលិក​ដែល​ជា​កូន​កាំបិត​តែម្ដង មាន​ដូច​ជា​សាច់ក្រកគោ ត្រីប្រាហើម ទឹកត្រីបុក ទឹកត្រីកោះកុង តឹកត្រីក្ដាមជ្រក ប៉ាត់តេប្រហិតជាដើម។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក្ដាម​ជ្រក់​​លក់​ដាច់​ខ្លាំង​ក្នុង​១ថ្ងៃ​អស់​១០០ឈុត​ ដូច្នេះ​ក្នុង​១សប្ដាហ៍​មិន​ក្រោម​មួយ​១០០០ ឈុត​នោះទេ។

ដូចការ​រៀបរាប់​ខាង​លើ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពុកម៉ែ​​បងប្អូន​នៅ​ក្រៅ​ប្រទេស​ខល​កំម្ម៉ង់​​ទិញ​ផលិតផល​ នៅ​ផ្សារធម្មជាតិ​២៤ របស់​អ្នកនាង​ជារៀង​រាល់​ថ្ងៃ​​ដោយ​ផ្ញើរ​ពី​ស្រុក​ខ្មែរទៅ