លេចមុខនារីម្នាក់ចេញមុខឈឺឆ្អាលជំនួស ម៉ែកា ក្រោយឃើញតំណាងចែកចាយមួយចំនួន​បង្ក​​ឲ្យមានបញ្ហាដល់ថ្នាក់ធ្វើឲ្យម្ចាស់ប្រេន YMW មិនចង់ដាក់ឥវ៉ាន់លក់ឲ្យកូនចៅបន្តទៀត

41

ក្រោយ​ឃើញ​​ ម៉ែកា ម្ចាស់​ប្រេន​ YMW ​ឈឺក្បាល​វិល​មុខ​​ដោយ​សារ​តំណាង​ចែកចាយ​​មួយ​ចំនួន​ក្រឡុក​​ឥតល្ហែ​​​រួចមក​បាន​ធ្វើ​ឲ្យ​ម្ចាស់​​ផេក​មួយ​​មាន​ឈ្មោះ តំណាងចែកចាយធំ Thailand  ចេញ​មុខ​ឈឺ​ឆ្អាល​ជំនួស​ម្ចាស់​ប្រេន​ខាង​លើ​​ និង​ព្រលះ​អ្នក​តែ​ស្ករ​មួយ​ចំនួន​យ៉ាង​ចាស់​ដៃ​ផងដែរ។

​បើ​តាម​ផេក តំណាងចែកចាយធំ Thailand  បាន​បង្ហោះ​សារ​អម​ជាមួយ​រូប​ភាព​ច្រើន​សន្លឹក​សរសេរ​រៀបរាប់ថា៖”​ខ្ញុំមិនដែលនិយាយទេ សុំទោសទុកជាមុន​បើខ្ញុំនិយាយ​ទៅខុស​ត្រង់​កន្លែងណាមួយ​​ក្នុងនាមខ្ញុំជាតំណាងចែកចាយ​របស់ ម៉ែកា មួយរូប ខ្ញុំសូមអោយ​បងប្អូន​ទាំងអស់ដែលលក់ប្រ៊េនYMW សូមមេតាលក់តាមគោលការរបស់ក្រុមហ៊ុនផង”។

បើចូលមកលក់ហើយ សូមរកមេធឺម(Tema) អោយច្បាស់លាស់ផងកុំចូលចេះតែចូល ពេល​មានបញ្ហាមិនដឹងណាដឹងណីសួររកមេធីមមួយណា ញុមអត់ដឹងផង ប្រសិន​បើបងប្អូន​ដាក់ចិត្ត​ដាក់កាយជាអ្នកលក់ពិតប្រាកដ សូមបងប្អូនចូលមក​ដោយមានការជ្រើស​រើសយកមេធីម​ពិតប្រាកតមួយផង។

ស្រួលបងប្អូនឆ្ងល់ពីបញ្ហាផ្សេងៗ រឺ ការលក់ដូរ _ល_ៗ ។អាណិត​ម្ចាស់ប្រ៊េន​ផងគាត់ខំណាស់ ទាំងយប់ទាំងថ្ងៃ​បើអ្នកខ្លះចូលមកដើម្បីតែកូរគាត់ទេ សូមកុំចូលមកអីល្អជាង អាណិតដល់​តំណាងដែលគេល្អៗ ផងដូចខ្ញុំជាដើម ខ្ញុំមានលុយ ខ្ញុំមានរបស់ៗញាំ ខ្ញំមានរបស់ប្រេន​ប្រើ រឺក៏​ទូរស័ព្ទតម្លៃជិត1000$ជាងអីប្រើ គឺខ្ញុំបានមកពីការលក់ប្រេនYMW នឹងហើយ។

ពេលមុន​ខ្ញុំមានលុយតែ៥៥ដុល្លារទេ ចូលមកលក់ជាមួយគាត់មកដល់​ពេលនេះខ្ញុំមាន​លុយ​កាន់ក្នុងដៃរាប់ម៉ឺនដុល្លារ នឹងការកាត់អីវ៉ានរាប់ម៉ឺន ខ្ញុំ​សូម​អោយ​ម៉ែការ ដាក់អីវ៉ាន់អោយ​កូន​លក់ធម្មតា បើម៉ែមិនដាក់អីវ៉ានអោយកូនលក់ តើអោយកូនទៅធ្វើអី្វគេង​មិន​លក់ទេ ពេល​ឃើញ​សារ របស់ម៉ែបែបនេះ៕