
ក្រោយវាយលុកទីផ្សារនៅកម្ពុជាអស់មួយរយៈពេលនេះក្រុមហ៊ុន MK ដែលជាក្រុមហ៊ុនជំនាញផ្នែកលំអរគេហដ្ឋានជាមួយក្រដាស់បិទជញ្ជាង MK ការ៉ូឈើMK និងក្រដាស MK3D ដែលនាំ ចូលមកពីប្រទេសកូរ៉េ នោះបានពង្រីកខ្លួនទៅដល់ទឹកដីអង្គរខេត្តសៀមរាប ហើយ។
បើតាមលោក លី ម៉េងគ័ង ហៅ David Ly អគ្គនាយកក្រុមហ៊ុន MK66 បានឲ្យដឹងថា ដោយសារ តែតម្រូវការរបស់អតិថិជន និងមានការគាំទ្ររបស់ភ្ញៀវកន្លងមក បានធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ ក្រុមហ៊ុនMK បានរីកសុះសាយព្រោះតែអ្នកប្រើប្រាស់បានដឹងពីគុណភាព និងតម្លៃ ដូច្នេះហើយ ដើម្បីបន្ថែមនូវតម្រូវការទើប MK សម្រេចចិត្តបើកសាខា នៅខេត្តសៀមរាប ដែលមានអស័យដ្ឋាន ផ្ទះលេខ061 ផ្លូវជាតិលេខ6 ភូមិមណ្ឌលII សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកបន្ថែមថា ក្រដាស់បិទជញ្ជាង MK ការ៉ូឈើMK និងក្រដាស MK3D មានគុណភាពល្អ បូកបន្ថែមនូវសេវាកម្មរហ័សទាន់ចិត្ត និង មានទំនុកចិត្តបានធ្វើអោយMK ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ក្រដាសបិទជញ្ជាំងនាំមុខគេនៅកម្ពុជា។
ជាមួយគ្នានេះផងដែរលោក បានប្រាប់និងសរសើរពីគុណភាព ព្រោះក្រុមហ៊ុន មានការលំហែរទាំជូន អតិថិជន និង កុងត្រាច្បាស់លាស់នៃរយៈពេលធានាលើការប្រើប្រាស់។ MK មានដូចជា ក្រដាសបិត ជញ្ជាំងគុណភាពល្អ ក្រាស់ ជូតទឹកបាន មានការធានាពីរោងចក្រ គុណភាពជាប់ បានយូររហូតដល់បីឆ្នាំ និងមានសេវាលំហែទាំរយៈពេលបីខែជូនអតិថិជន។
ជាពិសេស ក្រុមហ៊ុន MK ក៏នាំចូលនូវ ការ៉ូឈើម៉ាក MK ដែលមានគុណភាពល្អ ដែលអាច ការពារ ពីចំ ហេះកន្ទុយបារី ភ្លើងធូប ឬទៀន និងការយាយី ពីសត្វល្អិត ពិសេស ពីសត្វកណ្តៀរទៀតផង៕