តារាបរទេសសុំខ្មាស តារាខ្មែរប៉ុន្មានរូបនេះ បញ្ចេញក្បាច់រាំសាហាវខ្លាំងណាស់ មើលហើយ​ទាក់ទាញភ្នែក

58

អាជីពជាអ្នកសិល្ប:ផ្នែកចម្រៀងគេសង្កេតឃើញថាសឹងគ្រប់តារាចម្រៀងទៅហើយតែងតែរិះរកនូវអ្វីថ្មីៗដើម្បីបំពេញ​ចិត្ត​អ្នក​គាំទ្រ​ ជាពិសេសហ្វេនៗរបស់ពួកគេ។​ជាមួយនឹងការតុប​តែងខ្លួន​ឲ្យមានភាពទាក់ទាញគួបផ្សំនឹងសមត្ថភាពសំលេងផង​ដែរ។

​ក្រៅពីទេពកោសល្យសំលេងច្រៀងងយ៉ាងពីរោះហើយនោះ ពួកគេមានភាព​ទាក់ទាញខ្លាំង​ជាមួយក្បាច់រាំយ៉ាងរស់រវើក បើតារាបរទេស​ឃើញ​សុំខ្មាស់​ហើយ។

១.តារាចម្រៀងមុខសិចស៊ី ទេព បូព្រឹក្ស ទោះបីពេលនេះ នាងមិនស្ថិតក្រោមផលិតកម្មណា​មួយ​ក្តី តែនាងនៅតែបន្តមានបទចម្រៀងចេញជាបន្តបន្ទាប់ ឲ្យមហាជននិងហ្វេនៗបាន​ស្តាប់​។ ដោយឡែករាល់ពេលនាងឡើងឆាកម្តង គេសង្កេតឃើញថា នាងតែតែបង្ហាញក្បាច់​រាំយ៉ាង​រស់រវើក ជាមួយបទញាក់កន្ត្រាក់អារម្មណ៍។

២.តារាចម្រៀងប្រចាំផលិតម្មថោន កញ្ញា រ៉ាប៊ី ក្រៅពីមានរូបសម្រស់ស្រស់ស្អាត សំលេងពី​រោះហើយនោះ នាងតែងតែងបង្ហាញក្បាច់រាំយ៉ាងរស់រវើក ជាមួយភាពទាក់ទាញ សិចស៊ី​តែម្តង ។

៣. តារាចម្រៀងរាងខ្ពស់ស្រឡះ មុខកូនកាត់កូរ៉េ លោកStep ក៏ត្រូវបាន​គេសង្កេតឃើញ​ថាលោក តែងតែបង្ហាញក្បាច់រាំជាមួយភាពជឿជាក់ យ៉ាងរស់រវើក មើលលោក​រាំម្តងៗ​ ទាក់ភ្នែក​ខ្លាំងណាស។

៤.តារាចម្រៀងរាងតូចច្រឡឹង កញ្ញា យូរី ក៏មិនខុសពីតារាចម្រៀងទាំបីដួងខាងលើដែរ រាល់ពេលនាងឡើងឆាកប្រគំតន្រ្តីម្តង នាងតែងតែបង្ហាញក្បាច់រាំយ៉ាងឡូយ ជាមួយ​ការតុប​តែងខ្លួនឡូយឆាយតែម្តង។

៥.តារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស កញ្ញា លាង សុភាឡែន ជាតារាចម្រៀង​មួយរូបចូលចិត្ត​ការតុបតែងខ្លួនប្លែកៗស្អាតៗ ជាពិសេសពេលឡើងឆាកម្តងៗ នាងតែង​តែមិនធ្វើឲ្យហ្វេនៗរបស់នាងខកចិត្តឡើយ ពោលគឺនាងរាំឡូយខ្លាំងណាស់ រាំចេញពីចិត្ត និងអស់ពីកម្លាំងតែម្តង ៕

អត្ថបទ៖ ឈន់ ស៊ាងហៃ