ស្រីកា ម្ចាស់ប្រេន YMW ធ្វើឲ្យជីវិតស្រ្ដីម្នាក់ផ្លាស់ប្ដូ១៨០ដឺក្រេ ពីជីវិតក្រលំបាកតោកយ៉ាកមក​មានលុយឡានវីឡា និងអ្វីៗគ្រប់យ៉ាង

717

មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​​អ្នកនាង ស្រីកា ម្ចាស់​ប្រេន​ YMW បាន​ធ្វើ​ឲ្យ​ជីវិត​ស្ត្រី​កម្ពុជា​រាប់​ពាន់​នាក់ បាន​ផ្លាស់​ប្ដូរ​ពី​ជីវិត​ក្រ​លំបាក​កម្សត់​តោកយ៉ាក​មក​មាន​ផ្ទះ​លុយ​ឡាន​គ្រប់​បែប​យ៉ាង​តាម​រយៈ​ការ​ដាក់​ដើម​ទុន​ក្លាយ​ជា​តំណង​ចែកចាយ​របស់​ YMW។

បើ​តាម​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ “វាសនាមានលាភលក់ទូរស័ព្ទឡេគ្រប់ប្រភេទ” ដែល​គ្រប់​គ្នា​ស្គាល់ច្បាស់​ថា​ជា​អ្នក​តំណាង​ YMW បាន​សរសេរ​រៀបរាប់​ថា៖”តាំងពីស្គាល់គាត់ ខ្ញុំផ្លាស់​ប្តូច្រើន ពីមនុស្សស្រីទន់ជ្រាយ ក្លាយជាមនុស្សរឹងមាំ ពីអ្នកលក់ដូកំប៉ិកកំប៉ុក ក្លាយជា​មេគេ ពីគ្មានអ្វីសោះ រហូតដល់មានគ្រប់យ៉ាង ខ្ញុំដើមកដល់ចំណុចនេះក៍ព្រោះតែម៉ែកា នៅចាំជួយរុញច្រានពីក្រោយ”។

“ហើយរូបខ្ញុំមិនដែលភ្លេចឡើយ ថាគាត់ជាអ្នកជួយអោយខ្ញុំ បានល្អដូចពេលនេះ គាត់ប្រៀប​ដូចជាបងស្រី ជាម្តាយ ហើយក៍ជាគ្រូ អគុណណាស់ ដែលម៉ែកាតែងតែជួយដល់កូនរហូតមក ស្រលាញ់YMWខ្លាំងណាស់បញ្ចាក់ទៅមនុស្សមួយចំនួនថា ខ្ញុំមិនបានអួត រឺសម្ដែង តែជាកាពិតលុយលក់YMWពិតៗ”។

សារ​សរសេរ​រៀបរាប់​ដ៏​មាន​អត្ថន័យ​ខាង​លើ បាន​ធ្វើ​ឲ្យ​អ្នក​នាង ស្រីកា ម្ចាស់​ប្រេន​ YMW ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​មាន​មោទនភាព​ យ៉ាង​ខ្លាំង​ចំពោះ​ខ្លួន​ឯង​ដែល​បាន​ផ្លាស់​ប្ដូរ​ និង​ជួយ​ជ្រោម​ជ្រែង​​ជីវិត​ស្ត្រី​ម្នាក់​ឲ្យ​មាន​ជីវភាព​ធូធា​រស់នៅ​ស្រួល​។

អ្នក​នាង ស្រីកា បាន​ឆ្លើយ​តប​ថា៖” ម៉ែជួយ​ជំរុញ​កូន​ឲ្យមាន​​ថ្ងៃនេះ​ក៏​ដោយ​សារ​តែ​កូន​ជា​មនុស្ស​​​តស៊ូ​ខិត​ខំ​ប្រែង​ប្រែង ទើប​ម៉ែជួយជំរុញ​លើក​ទឹក​ចិត្ត​ នៅទីបំផុត​ការ​លើក​ទឹក​ចិត្ត​ម៉ែ​មិន​អត់​ប្រយោជន៍​ទេ​កូន​ធ្វើ​បាន​ហើយ​ជោគជ័យ​ទៀត ម៉ែ​សូម​ចូលរួមអបអរ​សាទរ​កូន​ផង”។