ហួសចិត្ត ឌី សូនីតា លេងមួយក្បាច់នេះធ្វើអោយមហារជនផ្ទុះការភ្ញាក់ផ្អើល

236

តារាសម្ដែងល្បីឈ្មោះដែលមានវោហារស័ព្ទមិនចេះរីងស្ងួតនិងកាយវិការក្រមិចក្រមើមនោះគឺអ្នកនាង ឌី សូនីតា ដែលថ្មីៗនេះមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានលេចធ្លាយដំណឹង មាន កូនមុនរៀបការជាមួយតារាសម្ដែងប្រុសដែលមានមុខមាត់ស្រស់សង្ហារគឺលោក អេឡិច ហ្សូរ៉ា ទោះបីជាបែកធ្លាយដណឹងក៏ពិតមែនតែមហារជននៅតែអាណិតស្រលាញ់ដោយសារតែនាងមានហេតុផលផ្ទាល់ខ្លួន ។

ប៉ុន្តែបើក្រឡេកមកមើលពីរូបសម្រស់របស់នាងវិញនៅតែស្អាតដដែរមិនប្រែប្រួលសោះទោះបីជានាងមានកូនទៅហើយក្កីតែនាងនៅតែមានប្រជាប្រិយភាពដដែលពីពុកម៉ែបងប្អូន ហើយ ឃើញថានាងមានក្ដីសុខនិងសុភមង្គលខ្លាំងណាស់ ។

ជាក់ស្ដែងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២0២០ ម្សិលមិញនេះ តារាសម្ដែងស្រីអ្នកនាងឌី សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់សារថា “ អូនគ្រាន់តែរាងម៉ាប់បន្តិចទេចាស តែគួរអោយស្រលាញ់ណាស់ណា វិធីលួងខ្លួនឯងយ៉ាងមានប្រសិទ្ធ ភាពបងប្អូន រាងពីមុនបាត់ ទៅណាកាដុង ។

ហើយក៏មានអ្នកចូលទៅ Comment សរសើរលើកទឹកចិត្តថា “រាងប៉ុនហ្នឹងស្អាតក្មួយស្រី ស្គម ពេកឃើញតាឆ្អឹង អត់ស្អាតទេ រាងនិងស្អាតខ្លាំងជាងមុនទៀត មានកូន ត្រូវតែម៉ាប់ ទើបបាន ព្រោះត្រូវមើលកូនទាំងយប់ទាំងថ្ងៃបើមិនអញ្ចឹងទេគ្មានកំលាំកំហែងមើលកូនទេ ហើយឥលូវ នេះគេត្រូវប៉ាន់អ្នកមានសាច់ណាស់កាដុង ៕

អត្ថបទ៖ សុភា ដានេត