ទើបតែទិញរថយន្តជូនគ្នាថ្ងៃមុនសោះឥឡូវ Love Riya និងលោក Sony ឈ្លោះទាស់ទែងគ្នា​ផ្អើលពេញហ្វេសប៊ុក

195

មហាជនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកលក់អនឡាញល្បី អ្នកនាង Love Riya ជាអ្នកអន​ឡាញដ៏ពូកែមួយរូប ជាមួយវោហាសព្ទ័ដ៏ប៉ិនប្រសព្វក្នុងការឡាយលក់ឡេ គួបផ្សំនឹង​រូប​សម្រស់​ស្រស់ស្អាតទៀតនោះ បានធ្វើឲ្យប្រជាប្រិយភាពរបស់​អ្នកនាង​កាន់តែមានភាព​ល្បីល្បាញមួយកម្រិតថែមទៀត។

ទោះបីជាជាប់ឈ្មោះ ជាស្រ្តីមេម៉ាយកូនមួយក្តី តែគេសង្កេតឃើញថា គាត់មានការ​អភិវ្ឍខ្លួន​ជាមួយរូបសម្រស់កាន់តែស្រស់ស្អាត ជាមួយការតុបតែងខ្លួនឡូយឆាយ ស៊ីវីល័យ។ រហូត​មកទល់​នឹងពេលនេះ នាងរកឃើញអ្នកស្អំបេះដូងថ្មី គឺបុរសសង្ហាសាច់សរខ្ចី លោក ដេន សូននី ដែលមហាជនស្គាល់ថា ប្រូ Sony នោះឯង។

គូរស្នេហ៍មួយគូរនេះមហាជនសង្កេតឃើញថា តែងតែបង្ហាញភាព​ផ្អែមល្ហែមយ៉ាង​ស្អិត​រមួតដូចស្ករតាំងម៉ែ ស្អិតជាប់ខ្លាំងតែម្តង ព្រោះរាល់ពេលឡាយ​ម្តងគេតែងគូរ​ស្នេហ៍​មួយ​គូរបង្ហាញភាពស្និទ្ធស្នាខ្លាំងរហូតធ្វើឲ្យអ្នកអត់គូរមិនតិចនាក់នោះទេលួចច្រណែនស្នេហាពួកគែទាំងពីរ។

ស្រាប់តែមកដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ Love Riya និងលោក Sony បានទាស់ពាក្យសំដីគ្នាមួយចំនួនយ៉ាងខ្លាំង រហូតដល់ថ្នាក់ Love Riya ទប់អារម្មណ៍​លែងជាប់ក៏បានចេញមក Live រឿងមួយចំនួនពីលោក Sony ។

ដោយមិនទុកយូរទេ នៅថ្ងៃដដែលនោះ លោកSony ក៏បានធ្វើការ Liveតបទៅកាន់Love Riya នៅក្នុងគណនី​ហ្វេសប៊ុករបស់ខ្លួន ដោយបាននិយាយរៀបរាប់រឿងជាច្រើនគួរឲ្យអាណិតថា “ទោះខំធ្វើល្អប៉ុណ្ណា គេឃើញយើង ទើសយើង បងមិនទាន់ដឹងម៉េចម៉ាទេអូនអើយ បង​កំពុង​ធុញថប់ បងចង់ដកឃ្លា ចង់ទៅណាឆ្ងាយមួយរយៈ​ហើយនិយាយរួមបង​ធុញថប់នឹង​ការឈ្លោះ​ណាស់ណាប្អូនពេលខ្លះឈ្លោះទៅអត់បានការ ខ្ជិលឈ្លោះ ខ្ជិលចង់ឈ្នះគេ មនុស្ស​យើង​ម្នាក់ៗ​​មិនអាចតម្រូវចិត្តគេបានគ្រប់គ្នាបានទេ គ្រាន់តែចង់និយាយថា យើងក៏ខ្មាសខ្លួនឯងដែរ មិនមែនមិនខ្មាសទេបងប្អូនទំាងអស់គ្នា បងប្អូនបាន​ឃើញស្រាប់ហើយថាជីវភាពខ្ញុំ ជាមួយជីវភាពគាត់ ខុសគ្នាម៉េច៕

អត្ថបទ៖ សុភា ដានេត