មិននឹកស្មាន AhGi Leader ធ្វើឲ្យតំណាងចែកចាយកាត់កញ្ចប់៥០០ផ្លាស់ទៅកាត់កញ្ចប់១០​ម៉ឺនដុល្លារត្រឹម១ប៉ប្រិចភ្នែក

228

ក្រោយ​ពី​ជោគ​ជ័យ​ជាមួយអាជីវកម្ម​អនឡាញ​​សល់​លុយ​ខ្ទង់​លាន​ដុល្លារ​រួច​មកស្រី​ស្អាត​ AhGi Leader ដែល​គ្រប់​គ្នា​ស្គាល់​​ច្បាស់​ថា​អគ្គនាយិកាក្រុម​ហ៊ុន ​AH GI LEADERS & TENG DANA CO.,LTD បាន​ធ្វើ​ឲ្យ​ស្ត្រីកម្ពុជា​ ​ជា​ច្រើននាក់​​​មាន​ជីភាព​ល្អ​ប្រសើរ​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

បើ​តាម​ AhGi បាន​ឲ្យ​ដឹង​ថា​ មុន​ដំបូង​ឡើយ​តំណាង​ចែកចាយ​របស់​ខ្លួន​មាន​សមត្ថភាព​កាត់​កញ្ចប់​តម្លៃ​ត្រឹម​តែ​ ៥០០ ដុល្លារ​ប៉ុណ្ណោះ​មិន​ហ៊ាន​លើស​ពី​ហ្នឹង​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន ​AH GI LEADERS & TENG DANA CO.,LTD បាន​ត្រឹម​តែ​រយៈ​ពេល​៣ខែ​ប៉ុណ្ណោះ​ពួកគាត់​សល់​លុយ​ហ៊ាន​កាត់​កញ្ចប់​១០ម៉ឺន​ដុល្លារ​សឹង​តែគ្រប់គ្នា​ ស្ទើរ​មិន​គួរ​ឲ្យជឿ​ព្រោះ​វាលឿន​ពេកហើយ។

មូល​ហេតុ​ដែល​តំណាង​ចែកចាយ​របស់​ក្រុម​ហ៊ុន Ah Gi Leader ផ្លាស់​ប្ដូរ​ជីវិត​លឿន​ដូច្នេះ​ដោយ​សារ​តែ​ផលិតផល​ថែរក្សា​សម្រស់​របស់​នាង ល្អ​គ្រប់​ផលិតផល​ទាំង​អស់​សុទ្ធ​តែ​បាន​ឆ្លង​កាត់​​និង​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​ពី​ក្រសួង​សុខភិបាលកម្ពុជា និង​ថៃ​ ថា​ជា​ផលិតផល​ល្អ​​ប្រើប្រាស់​ទៅ​មិន​ប៉ះពាល់​ដល់​ស្បែក​និង​សុខភាព។ រីឯ​ការ​ផលិត​ទៀត​សោត​ស្រប​ទៅ​តាម​បទដ្ឋាន​ស្ដង់ដារ​អន្តរជាតិ។

ជាមួយ​អារម្មណ៍​សប្បាយ​រីករាយ ស្រី​ស្អាត Ah Gi បន្ថែម​ទៀត​ថា៖” ខ្ញុំ​ពិត​ជាសប្បាយ​ចិត្ត​ខ្លាំង​ណាស់​បង ដែលពួកគាត់​ប្ដូរ​ពី​កាត់​កញ្ចប់​៥០០ដុល្លារ មក​កញ្ចប់​១០ម៉ឺន​បើ​ប្រៀបធៀប​វាខុស​គ្នា​ដូច​មេឃនិង​ដី ត្រឹម​៣ខែសោះ​ពួកគាត់​ធ្វើ​បាន​ជោគជ័យ​ស្ទើរ​មិន​គួរ​ឲ្យជឿ”។

គួរ​បញ្ជាក់ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​ស្ទើរ​តែ​គ្រប់​ផលិតផល​ទាំង​អស់​របស់ Ah Gi Leader ចូល​មក​ដល់​ស្តុក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​តំណាង​ចែកចាយ និង​អ្នក​ប្រើប្រាស់​មក​យក​អស់​គ្មាន​សល់។ មាន​ថ្ងៃ​ខ្លះ​អគ្គនាយិកា​វ័យ​ក្មេង​រូប​នេះ​រក​ឥវ៉ាន់​ឲ្យ​ភ្ញៀវ​គ្មាន​ផងដែរពិបាក់ចិត្ត​ចង់ស្រែកយំ​ព្រោះ​តែ​ផ្គត់ផ្គង់​មិន​ទាន់​ព្រោះ​លក់​ដាច់​ខ្លាំងពេក៕