ភ្ញាក់ព្រឺតដូចចាប់កន្ត្រាក់ យូរី ចេញបទ “ផាំងៗ” នៅហង្សមាសលើកដំបូងធ្វើឲ្យរញ្ជួយអស់​ធរណី​​តែម្ដង

171

ក្រោយ​ផ្ទុះ​ព័ត៌មាន​កាល​ពីថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​ថា​អតីត​តារាចម្រៀង​សាន់ដេកញ្ញា យូរី ចូល​ផលិតកម្ម​ហង្ស​រួច​មក​បាន​ធ្វើ​ឲ្យ​ពុកម៉ែបងប្អូន​ជាច្រើន​នាក់ ទន្ទឹង​រងចាំ​មើល​បទថ្មី​របស់​នាង នៅ​ផលិតកម្ម​យក្ស​មួយ​នេះ។

អ្វីដែលធ្វើឲ្យ​អ្នកទាំងអស់គ្នារង់ចាំ​ទាំង​អន្ទះសារ​ក្នុង​ចិត្ត​នោះ​​ក៏បានមកដល់ហើយ​កាល​ពី​យប់​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញផលិតកម្មហង្សមាសក៏បានបង្ហាញ​មុខមាត់​របស់តារាចម្រៀងថ្មីគឺ កញ្ញា យូរី ដែលបានក្លាយជាតារា​ចម្រៀងនៅក្នុង​ផលិតកម្ម​រស្មីហង្សមាស ព្រមទំាងបានបកស្រាយចម្រៀងមួយបទឡើងរញ្ជួយធរណីតែម្ដង ដែលមានចំណងជើងថា “ផាំងៗ” ។

គ្រាន់តែចេញបទចម្រៀងមកភ្លាមក៏មានអ្នកចូល ទៅcomment ថា “ ថាមែនៗ យូរី​មែន,​ខ្ញុំចាំ​គាត់​យូរហើយស្រឡាញ់គាត់ខ្លាំងណាស់ បានមួយបទបាត់ សូមស្វាគមន៍ កញ្ញា យូរី មក​កាន់គ្រួសាររស្មីហង្សមាស ថាយូរី យូរីមែន ឃើញរាងស្គាល់ហ្មង។ បទថ្មីរបស់​បង​ធ្វើឲ្យ​រញ្ជួយ​ធរណីតែម្ដង ដឹងតែរាំហុយដីទៀតហើយប៉ុណ្ណេះ” ៕

អត្ថបទ៖ សុភា ដានេត