ម្ចាស់ប្រេន YMW ចែករំលែកគន្លឹះសំខាន់ៗ៥ចំណុចបើចង់លក់អនឡាញដាច់ក្លាយ​ជាអ្នក​មាន​ត្រឹម១ប៉ប្រិចភ្នែក

755

ក្រោយ​ពី​ជោគជ័យ​ជាមួយ​អាជីវកម្ម​អនឡាញ​ជាច្រើននៅ​​ក្នុង​ដៃ​រួច​មក​​អ្នកនាង  ស្រីកា ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ម្ចាស់​ប្រេន​ YMW នោះ​បាន​ចូល​ខ្លួន​មក​ចែក​រំលែក​គន្លឺះ​​សំខាន់​ៗ​ចំនួន​​៥​ចំណុច​​សំខាន់​ៗ​បើ​ចង់​លក់​អនឡាញ​ឆាប់​ដាច់ និង​ក្លាយ​ជា​អ្នក​មាន​ត្រឹម​មួយ​ប៉ប្រិចភ្នែក។

១. ផលិតផលត្រូវតែមានក្រុមហ៊ុននាំចូលច្បាស់លាស់ នឹងមានគុណភាពខ្ពស់​ធ្វើឲ្យ​អតិថិជន​ពោរ​​ពេញ​​ដោយទំនុកចិត្ត នឹងការប្រើប្រាស់ផលិតផលយើង លើសពីនេះជា ងាយរក​អតិថិ​ជនថ្មី អតិថិជនចាស់ក៏នៅជាមួយយើងបានយូរ។

២. ទំនាក់ទងល្អជាអតិថិជន នឹងដៃគូ ទាំងតំលៃ ទាំងសេវាកម្ម ត្រញវប្រាកដ​ថាអតិថិជន​ទទួលយកបាន ដោះស្រាយលឿន កុំពន្យាពេលត្រូវឆ្លើយតបលឿនអោយអតិថិជនពេញចិត្ត។

៣. ស្មើរភាព​រវាងដៃគូ តិចច្រើនខ្ញុំមានដៃគូសហការ​ដែរចឹងរាល់ទំនិញត្រូវពិនិត្យនឹង​មើល​តាម​ទីផ្សារថាតើគួរយកផលិតផលគ្រឿងសំអាងបែបណា ដែលធ្វើអោយ​ល្បឿនលក់ដាច់ខ្លាំង​ទាំងអស់គ្នា។

៤. ស្វែងរកអ្វីដែលថ្មីរហូត បច្ចេកទេសជឿនលឿនណាស់សព្វថ្ងៃចឹង ការលក់ ការដើរទីផ្សារ​ត្រូវ​ព្យា​យាមរកអ្វីដែលថ្មី។

៥.កុំខ្ជិលកុំរអ៊ូកុំចាំកុំខ្មាសកុំអៀន ព្រោះឱកាសកំរហុយអោយណាស់​បើឃើញថាប្រ៊េន​ណានាំអោយជោគជ័យហើយចូលលក់ទៅ លុយយើងនាក់ចាប់ បណ្តោយឱកាសចោល នាំតែខាតលុយទេ ។